02/11/2016 10:08 GMT+7 Email Print Like 0

ពង្រឹងភាពជាអ្នកដឹកនាំនិងការសាមគ្គីភាព ឯកភាពក្នុងបក្សកុម្មុយនិស្តវៀតណាម


ថ្នាក់ដឹកនាំបក្ស រដ្ឋ រួមទាំងអតីតថ្នាក់ដឹកនាំ គោរពទង់ជាតិមុននឹងមហាសន្និបាតបក្ស
លើកទី១២ដែលបានប្រារព្ធនាដើមឆ្នាំ២០១៦នេះ

នាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៦ គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមបានចេញផ្សាយនូវសេចក្តីសម្រេច​ចិត្តនៃសន្និសីទលើកទី៤គណៈកម្មាធិការមជ្ឈឹមបក្ស នីតិកាលទី ១២ ស្តីពីការពង្រឹងបក្ស រាំងស្កាត់និង​រុញ​ថយក្រោយការធ្លាក់ចុះអំពីសតិអារម្មណ៍នយោបាយ សីលធម៌ របៀបរស់នៅនិងបម្រែបម្រួលផ្ទៃក្នុង។ សេចក្តីសម្រេចចិត្តនេះ បានផ្តោតសំខាន់លើការជំនះពុះពារភាពអន់ខ្សោយក្នុងការការងាររៀបចំកម្មាភិបាលនិងការគ្រប់គ្រងកម្មាភិបាល​ កសាងក្រុមកម្មាភិបាល បក្ខជន ជាពិសេសគឺថ្នាក់ដឹកនាំឲ្យមានឬទ្ធានុភាពនយោបាយរឹងមាំ មានសីលធម៌ មានការទទួលខុសត្រូវ មានសមត្ថភាពនិងជានិច្ចកាលយកផលប្រយោជន៍របស់សមូហភាព​​​និងប្រទេសជាតិជាចម្បង។ សេចក្តីសម្រេចចិត្តនេះបានសំណូមពរឲ្យពង្រីកនូវតួនាទីនិងការទទួលខុសត្រូវរបស់ស្ថាប័នសារព័ត៌មានក្នុងការតស៊ូបង្ការប្រឆាំងភាពអនខ្សោយអំពើពុករលួយ ខ្ជះខ្ជាយ។ សេចក្តីសម្រេចចិត្តក៏បានសំណូមពរឲ្យថ្នាក់ដឹកនាំបក្ខជនគ្រប់ជាន់ថ្នាក់ ម្ចាស់ការត្រៀមរៀបចំរាល់វិធានការជាក់ស្តែង ដើម្បីទប់ទល់ទៅនឹងទស្សនៈខុស ឆ្គង ឧបាយកលបំភ្លើសការពិតរបស់អានុភាពអមិត្ត។        គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមជឿជាក់ថា ដោយប្រពៃណី បដិវត្តន៍រុងរឿងនិងលក្ខណៈស្អាតស្អំរបស់បក្សព្រមទាំងការដឹកនាំដ៏ឈ្លាសវៃនោះពិតប្រាកដថា បក្សទាំងមូលនឹងអនុវត្តប្រកបដោយជោគជ័យនូវគោលដៅ ភារកិច្ចនៃសេចក្តីសម្រេចចិត្ត ដើម្បីបក្សកុម្មុយនិស្តវៀតណាមកាន់តែមាំមួនអំពីនយោបាយនិង សតិអារម្មណ៍ សក្តិសម​ទៅនឹងការជឿទុកចិត្តរបស់ប្រជាជនគ្រប់រូប៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម


បណ្តាព័ត៌មានបានផ្សាយ