22/06/2016 10:10 GMT+7 Email Print Like 0

ពង្រឹងប្រព័ន្ធច្បាប់សម្រាប់ធ្វើសមាហរណកម្មអន្តរជាតិនិងអនុវត្តការសន្យាTPP


តំណាងចូលរួមសិក្ខាសាលា

ពង្រឹងប្រព័ន្ធច្បាប់​សម្រាប់ធ្វើសមាហរណកម្ម អន្តរជាតិនិងអនុវត្ត​ការ​សន្យា TPP។ នេះជា​ប្រធាន​បទ​នៃសិក្ខាសា​លា ដោយគណៈកម្មាធិការ​ទទួល​បន្ទុក​បញ្ហា​សង្គម​និង​គណៈ​កម្មាធិការ​កិច្ច​ការ​បរទេស​នៃ​រដ្ឋស​ភាវៀ​ត​ណាម រួម​សហការគ្នារៀបចំនៅ​ទីក្រុង Da Nang នាថ្ងៃទី២១មិថុនា។

​នៅទីនេះ តំណាងចូលរួមបានចាត់ទុកថា ដើម្បីអនុវត្តរាល់កិច្ចសន្យា ស្តីពីពលកម្ម និង​សហជីពក្នុង​កិច្ចព្រម​ព្រៀង​ពាណិជ្ជកម្ម​ឆ្លង​មហាសមុទ្រ​ប៉ាស៊ី ហ្វិក​ (TPP) វៀតណាមត្រូវកែលំ​អរបទដ្ឋាន​ពលកម្ម សំដៅឆ្លើយ​តប​នឹង​សំណូម​ពរ​អភិវឌ្ឍន៍​សេដ្ឋកិច្ចទីផ្សារ និងធ្វើសមាហរណកម្មអន្តរជាតិ។ លើសពីនេះទៅទៀត​វៀត​ណាម​ត្រូវ​ពិនិត្យ វាយ​តម្លៃកម្រិត​សមស្របរបស់​ កិច្ចព្រមព្រៀង TPP នេះ ជាមួយ​នឹងប្រព័ន្ធច្បាប់​របស់វៀត​ណាម ជាពិសេស​គឺរាល់ការសាក​ល្បង និង​ដំណោះស្រាយ​ជាក់ស្តែង​សំដៅក្តាប់ជាប់​ឱកាស និងផល​ប្រយោជន៍ ជា​អតិបរ​មារបស់​វៀត​ណាម ខណៈដែលចូលរួមកិច្ចព្រមព្រៀង TPP ព្រមទាំងរៀបចំការ​ពិ​គ្រោះយោបល់​ទូលំទូ​លាយ​​ជាមួយ​សហគមន៍​អង្គភាពអាជីវកម្ម និងមុខសញ្ញា​ទទួលឥទ្ធិពលផ្ទាល់ពីកិច្ចព្រមព្រៀង​នេះ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ