22/06/2018 09:39 GMT+7 Email Print Like 0

ពង្រឹងនិងពង្រីកទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងអ៊ុយក្រែន


 ពង្រឹងនិងពង្រីកទំនាក់ទំនងរវាងវៀតណាមនិងអ៊ុយក្រែន

 អនុវត្តន៍ផែនការពិគ្រោះយោបល់​រវាងក្រសួងការបរទេសវៀ​តណាម និងក្រសួង ការបរទេស​អ៊ុយ​ក្រែន​ដំណាក់​កាលឆ្នាំ២​០១៨-២០១៩ នាថ្ងៃទី២​០ ខែមិថុនា នៅ ទីក្រុងហាណូ​យ អនុរដ្ឋមន្រ្តី​អចិន្ត្រៃយ៍​ក្រសួងកា​របរទេស​វៀត​ណាម​ លោក Bui Thanh Son និងអនុរដ្ឋមន្រ្តីក្រសួងការបរ​ទេសអ៊ុយក្រែន លោក ​ Sergiy Kyslytsy បាន​អញ្ជើញ​ធ្វើការពិគ្រោះ​យោបល់​នយោបាយ​ព្រមទាំង​ពិភាក្សា​គ្នា​អំពីកិច្ច​សសហប្រតិ​បត្តិការ​ទ្វេភាគីនិ​ង​បញ្ហា​មួយ​ចំនួ​ន​ក្នុងតំបន់និ​ងអន្ត​រជាតិ។
 
ភាគីទាំងពីរបានអះ​អាងនូវគោល​បំណងរបស់​ខ្លួនក្នុងការបន្ត​ពង្រឹងនិង​ពង្រីកទំនាក់​ទំនងភាពជា​ដៃគូនិង​កិច្ចសហប្រតិបត្តិ​ការលើគ្រប់​វិស័យរវាង​វៀត​ណាម និងអ៊ុយ​ក្រែនព្រមទាំងបង្កលក្ខ​ណៈងាយស្រួលសំរាប់សហ​គ្រាស​នៃ​ប្រទេស ទាំងពីរក្នុងការតភ្ជាប់​ធ្វើអាជីវកម្មនិងកិច្ចសហប្រតិបត្តិ​ការលើវិស័យដែលអ៊ុយ ​ក្រែនមាន​ប្រៀប​ខ្លាំង​និងវៀតណាមានតម្រូ​វការដូចជា វិស័យថាម​ពល កសិកម្ម និងសុខា​ភិបាល ក៏ដូចជា​ការផ្លាស់​ប្តូរវប្បធម៌​និង​ជួបប្រាស័្រយរវាងប្រជាជន ​នៃប្រទេសទាំងពីរផងដែ​រ។
 
ភាគីទាំងពីរបានឯកភាពបន្តស​ហការគ្នាយ៉ាងជិតស្និទ្ធលើវេទិកាអ​ន្ដរជាតិជា ពិសេសគឺអង្គការ​សហប្រជា​ជាតិ​។ អ៊ុយក្រែនបានអះអាង​សារជាថ្មីនូវការប្តេជ្ញា គាំ​ទ្រវៀតណាម​ដាក់ពាក្យ​ជ្រើសតាំង​ជាសមាជិក​មិន​អចិន្ត្រៃយ៍​នៃក្រុម​ប្រឹក្សា ​សន្តិសុខអង្គការសហ​ប្រជាជាតិឆ្នាំ ២០​២០-២០២១​ ៕

 

តាម VOV5 -  ​វិទ្យុសំឡេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ