26/02/2019 09:21 GMT+7 Email Print Like 0

ពង្រឹងនិងពង្រីកដោយឥតឈប់ឈរទំនាក់ទំនងរវាងវៀតណាមនិងកម្ពុជា


 ឧបនាយករដ្ឋមន្ត្រីកម្ពុជា លោកជំទាវ  ម៉ែន សំអន នៅនៅអាកាសយានដ្ឋានអន្តរជាតិពោធិ៍ចិនតុង (រូបថតៈ TTXVN)
 

 នាល្ងាចថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ​២០១៩ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong និង​គណៈ​ប្រតិភូ​ជាន់​ខ្ពស់​វៀត​ណាម បានអញ្ជើញមកដល់រាជ ធានីភ្នំពេញ ចា​ប់ផ្តើមដំណើរទស្សនកិច្ចនៅព្រះរា​ជាណា ចក្រ​កម្ពុជា​ តាមការអញ្ជើញរបស់ព្រះករុណា ព្រះបាទ ​សម្តេចព្រះបរមនាថ នរោត្តម សី​ហមុនី ព្រះ​មហាក្សត្រ​កម្ពុជា។​
 
បន្ទាប់ពីគណៈប្រតិភូបានមកដល់រាជធានីភ្នំពេញភ្លាម ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី​ ព្រះមហាក្សត្រកម្ពុជា បានអញ្ជើញជាព្រះអធិបតីក្នុងពិធីទទួលជាផ្លូវការ អគ្គលេខាបក្ស ប្រធានរដ្ឋ​វៀត​ណាម​ លោក Nguyen Phu Trong នៅព្រះបរមរាជវាំង។ ​ក្រោយពីពិធីទទួលបដិសណ្ឋារ​កិច្ច​មក អគ្គលេខា​បក្ស​ ប្រធានរដ្ឋ លោក Ngu​yen Phu Trong និងព្រះករុណា ​ព្រះបាទ សម្តេចព្រះបរមនាថ​ ​នរោត្តម សីហមុនី ​ព្រះមហាក្សត្រកម្ពុជា បា​នអញ្ជើញជួបពិភាក្សានៅព្រះប​រមរាជវាំង។​

នៅ​ក្នុងជំនួបនេះ ព្រះមហាក្សត្រ សីហមុនី បានអះអាងថា ប្រជាជន​វៀត​ណាម​គឺជា​មិត្ត​ភក្តិ​ដ៏គួរ​ឱ្យទុក​ចិត្ត​របស់​ប្រជាជន​កម្ពុជា។ ព្រះករុណា ព្រះបាទ សម្តេចព្រះបរម នា​ថ នរោត្តម សីហមុនី ព្រះមហាក្សត្រក​ម្ពុជា បានថ្លែងអំណ​រគុណ និងមិន​បំភ្លេច​បានឡើយ​នូវកា​រ​គាំទ្រ​និង​ជួយ​ឧបត្ថម្ភ​ដ៏ធំធេង​ពីបក្សក​ម្មុយ​និស្ត​វៀត​ណាម​​ រដ្ឋនិងប្រជាជនវៀ​តណាមសំរាប់ប្រជាជនកម្ពុ​ជា ក្នុងបុព្វហេតុ​រំដោះប្រជាជាតិ​ចេញ​ផុតពី​ប្រល័យ​ពូជ​សាសន៍​​ ក៏ដូចជាការស្តារឡើងវិញ និ​ងអភិវឌ្ឍន៍ប្រទេសជាតិ​។

ព្រះករុណា​ ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានបញ្ជាក់អះអាងថា ប្រជាជន​វៀតណាម​គឺជាមិត្តធំ និងជឿជាក់របស់ប្រជាជនកម្ពុជា។ ប្រជាជនកម្ពុ​ជាគឺអ្នកជិតខាងល្អ កៀកស្មាគ្នា​នឹង​ប្រជាជនវៀតណាមជានិច្ចកាល​។ ព្រះករុណា ព្រះបាទ សម្តេចព្រះប​រមនាថ នរោត្តម សីហ​មុនី ព្រះមហា ក្ស​ត្រកម្ពុជានឹងបន្តជំរុញទំនាក់ទំនងនៃប្រ​ទេសទាំងពីរ ប្រជាជនទាំង​ពីរកាន់​តែជិ​តស្និទ្ធ​ថែម​ទៀត​។​

រីឯ លោកអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម Nguyen Phu Trong) វិញ ជឿជាក់ថា ក្រោម​ព្រះរាជ​កិច្ច​របស់​ព្រះ​ករុណា​ ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា និង​ការដឹក​នាំរបស់រាជ​រដ្ឋាភិបា​ល​កម្ពុជា ប្រជាជនកម្ពុជានឹងទទួលស​មិទ្ធផលធំធេងថែមទៀត ក្នុ​ងបុព្វ​ហេតុ​កសាង​ព្រះរាជា​ណាចក្រ​កម្ពុជា​ប្រ ​កបដោយសន្តិភាព ឯករាជ្យ ប្រជាធិបតេយ្យ អព្យាក្រឹត និ​ងជឿនលឿន។ ក្រៅពី​នេះ ទំនាក់ទំនង​រវាងកម្ពុជា​និងបណ្តាប្រទេសលើពិភពលោកកាន់តែល្អ​ប្រសើរ ជាពិសេស គឺទំនា​ក់ទំនងជាមួយ​បណ្តាប្រទេស​ជិតខាងនិង​ក្នុងតំបន់ ដែលរួមចំណែកយ៉ាងសកម្ម ក្នុង​ការរក្សាសន្តិភាព ស្ថេរភាព កិច្ច​សហប្រតិបតិ្ត​ការ និងអភិវឌ្ឍន៍ក្នុងតំ​បន់និ​ងលើពិភពលោក៕​

 

តា​ម VOV5 - ​វិទ្យុសំឡេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ