25/07/2016 09:38 GMT+7 Email Print Like 0

ពង្រឹងនិងពង្រីកទំនាក់ទំនងសាមគ្គីមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរវៀតណាមនិងបារំាង


រដ្ឋមន្ត្រីក្រសួង សុខាភិបាល លោកស្រី Nguyen Thi Kim Tien បានមហាសន្និបាតជ្រើសតាំងជា ប្រធានសមាគមនីតិកាលទី៦

ពង្រឹងនិងពង្រីកទំនាក់​ទំនងសាមគ្គីមិត្តភាពមិត្តភាព រវាងប្រជាជន នៃប្រ​ទេស​ទាំង​ពីរវៀត​ណាម​និង​បារំាង។ នេះជាភារ​កិច្ច​ស្នូលរបស់​សមាគមមិត្ត​ភាព និងសហ​ប្រតិបត្តិការវៀតណាម​បារាំងអាណត្តិ​២០១៦-២០២១ ដែល​បាន​កំណត់នៅក្នុងមហាសន្និ​បាត​តំណាងសមាគមមិត្តភាព និងសហប្រតិបត្តិការ​វៀត ណាម​បារាំង​លើក​ទី៦ ដែលបាន​ប្រព្រឹត្តទៅ​នាថ្ងៃទី២៤ ខែកក្កដា​ ឆ្នាំ​២០១៦ នៅទីក្រុង​ហាណូយ​។ មហាសន្និបាត​នេះ បាន​ជ្រើសរើស​សមា​ជិក​គណៈកម្មាធិការប្រតិបត្តិចំនួន៤៨​រូប និង​សមាជិក​នៃគណៈ​កម្មាធិការ​ត្រួត​ពិនិត្យ​សមាគម​ចំនួន​៣រូប។ រដ្ឋមន្ត្រី​ក្រសួង សុខាភិបាល លោកស្រី Nguyen Thi Kim Tien ជ្រើសតាំងជា​ប្រធាន​សមាគម​នីតិកាលទី​៦។ តំណាងចូលរួមក្នុងមហាសន្និបាតនេះ សុទ្ធតែ ឯកភាពថា​នាអាណត្តិ​ខាង​មុខ សមាគម​ត្រូវ​មាន​វិធានការ​ពង្រឹង និងពង្រីកទំ​នាក់​ទំនង​សាមគ្គី មិត្តភាព​និងការ​យល់​ដឹង​គ្នាទៅវិញ​ទៅមក​រវាង​ប្រជាជន​នៃប្រទេស ទាំងពីរ លើគ្រប់វិសស័យនៃទំ​នាក់​ទំនងដៃ​គូយុទ្ធសាស្ត្រវៀត​ណាម-បារាំងឲ្យ ស្របទៅនឹងការកំណត់របស់ច្បាប់៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ