15/09/2015 09:54 GMT+7 Email Print Like 0

ពង្រឹងនិងពង្រីកដោយឥតឈប់ឈរទំនាក់ទំនងសាមគ្គីភាពពិសេសវៀតណាម-ឡាវ


ពង្រឹងនិងពង្រីកដោយឥតឈប់ឈរទំនាក់ទំនងសាមគ្គីភាពពិសេសវៀតណាម-ឡាវ

បន្តដំណើរទៅបំពេញទស្សនកិច្ចនៅឡាវ នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៥ ​នៅរដ្ឋធានីវៀងច័ន្ទឡាវ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung បាន​ជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីឡាវលោក Thongsing Thammavong។ នាយករដ្ឋមន្ត្រីទាំងពីររូបបានអះអាងថា បក្សទាំងពីរ រដ្ឋាភិបាលទាំងពីរនឹងបន្ត​លៃទុកអាទិភាពខ្ពស់បំផុតសំរាប់ការពង្រឹងនិងពង្រីកចំណងសាមគ្គីភាពពិសេសវៀតណាម-ឡាវ។

ផ្លាស់ប្តូរអំពីបញ្ហាអន្តរជាតិនិងដំបន់លេចធ្លោមួយចំនួនដែលភាគីទាំងពីរ​យកចិត្តទុកដាក់ដូចគ្នា នាយករដ្ឋមន្ត្រីទាំងពីររូបបានឯកភាពបន្តពង្រីក​ទំនាក់​ទំនងសហប្រតិបត្តិការល្អប្រសើររវាងប្រទេសទាំងពីរនៅវេទិការដំបន់និង​អន្តរជាតិ ពិសេសគឺក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអាស៊ានដើម្បីរក្សាគោល​ជំហរសម្លេងរួមរបស់អាស៊ាន។ បន្ទាប់ពីពិធីចរចារ​នាយករដ្ឋមន្ត្រីលោក Nguyen Tan Dung រួមជាមួយនាយករដ្ឋមន្ត្រី Thongsing Thammavong បានធ្វើក្សិណ​សាក្សីពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នារវាងរដ្ឋាភិបាលវៀតណាមនិងឡាវស្ដីពីយុទ្ធសាស្ត្រសហប្រតិបត្តិការក្នុងវិស័យគមនាគមន៍ដឹកជញ្ជូន​ដំណាក់កាល​២០១៦-២០២៥ទស្សនវិស័យដល់ឆ្នាំ២០៣០។

 

នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៥ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានមកជួប​សម្ដែង​ការគួរសមអគ្គលេខានិងជាប្រធានរដ្ឋឡាវលោក Choummaly Sayasone ជួបសន្ទនាជាមួយប្រធានរដ្ឋសភាលោកស្រី Pany Yathotu។ ថ្នាក់ដឹកនាំជាន់​ខ្ពស់​ឡាវបានសង្កត់ធ្ងន់ថាដំណើរទស្សនកិច្ចលើកនេះមានអត្ថន័យដ៏សែន​សំខាន់រួមចំណែកក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាពជាប្រពៃណីសាមគ្គីភាពពិសេសនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឡាវ-វៀតណាម។ ភាកីទាំង​ពីរក៏បានផ្លាស់ប្តូរមតិអំពីបញ្ហាអន្តរជាតិនិងដំបន់មួយចំនួន ឯកភាពបន្តបង្កើន​កិច្ចសហការជិតស្និទ្ធក្នុងក្របខ័ណ្ឌអាស៊ាន ដើម្បីរក្សាគោលជំហរនិងសម្លេងរួម​អាស៊ានក្នុងបញ្ហាយុទ្ធសាស្ត្រសំខាន់នៃដំបន់ក្នុងនោះមានបញ្ហាសមុទ្រខាងកើតផង។ នាយករដ្ឋមន្ត្រីលោក Nguyen Tan Dung អះអាងថាវៀតណាមនឹង​សហប្រតិបត្តិការអស់ពីកំលាំងកាយចិត្តដើម្បីរួមចំណែកជួយឧបត្ថម្ភឡាវទទួលប្រកបដោយជោគជ័យតួនាទីប្រធានអាស៊ាននាឆ្នាំ២០១៦៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ