24/10/2018 10:42 GMT+7 Email Print Like 0

ពង្រឹងទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងអាមេរិក


អគ្គលេខាបក្សលោក Nguyen Phu Trong អញ្ជើញធ្វើសច្ចាប្រណិធានចូលកាន់តំណែងជាប្រធានរដ្ឋនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម (រូបថត៖ Zing) 

 បន្ទាប់​ពីអគ្គលេខានៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong ត្រូវ​បាន​រដ្ឋសភា​វៀតណាម​នីតិកាលទី១៤បោះឆ្នោត ជ្រើសតាំ​ងចូលកាន់​តំណែង​ជាប្រធាន​រដ្ឋនៃ​សាធារណៈ​រដ្ឋសង្គម​និយម​វៀត​ ​ណាម នារសៀលថ្ងៃទី២៣ ខែតុលា នោះ គណៈប្រតិភូបេសកក​ម្មការទូត​នៃ សហរដ្ឋ​អាមេរិក​ប្រចាំទី​ក្រុង​ហាណូយ បានចេញសេចក្ដីថ្លែងការណ៍របស់ឯ​កអគ្គ រដ្ឋទូតអាមេរិកលោក Kr​itenbrink ដែល​សម្ដែង​នូវការ​អប​អរសាទរចំពោះអគ្គ ​លេខាបក្ស ប្រធានរដ្ឋវៀតណាមលោ​ក Nguyen Phu Trong។ សេចក្ដី​​ថ្លែង ការណ៍​នេះបាន​សង្កត់​ធ្ងន់​ថា៖
 
​“តាងនាមគណៈប្រតិភូបេសកកម្មការទូតនៃសហរ​ដ្ឋអាមេរិក ខ្ញុំសូមអបអរ សាទរចំពោះឯកឧ​ត្តម Nguyen Phu Trong អគ្គលេខានៃគណៈកម្មាធិការ​មជ្ឈឹម បក្សកុម្មុយនិស្តវៀតណាម ​ក្នុងឱកាស​ដែលឯកឧត្តម​ចូលកាន់​តំណែង​ជាប្រធាន​​រដ្ឋ។ ការជ្រើសតាំងឯ​កឧត្តម Nguyen Phu Trong ចូលកាន់តំណែងជា​ប្រធាន​ រដ្ឋនេះ ប្រព្រឹត្តទៅចំពេលវេលា​ ដែលទំនាក់ទំនងទ្វេភា​គីរវាងយើងខ្ញុំជាមួយ វៀត​ណាមកំពុង​អភិវឌ្ឍន៍​យ៉ាងខ្លាំង​ក្លាជាងពេល​ណាៗទាំងអស់។ ក្នុ​ងរយៈពេល ពីរទសវត្សកន្លងទៅ អា​មេរិកនិង​វៀតណា​ម​បានសហការ​គ្នាស្វែងរ​កគោល​ដៅរួ​ម ដោយឈរលើផលប្រយោជន៍រួម។ យើ​ងបានពង្រីកទំនាក់ទំនងសន្តិសុខ​ បង្កើត ទំនាក់​ទំនង​សេដ្ឋកិច្ច​និងពាណិជ្ជកម្មថ្មី ហើយធ្វើឲ្យស៊ីជំរៅថែមទៀតនូវ​ទំនាក់ ទំនងរវាងប្រជាជននៃប្រទេសទាំង​ពីរ។ យើងខ្ញុំក៏​មាន​គោលបំណងរួមដែលចង់ ​ជំរុញសន្តិភាព សន្តិសុខនិងវិ​បុលភាពនៅ​តំបន់សមុទ្រឥណ្ឌា-ប៉ាស៊ី​ហ្វិក ​ផង​ដែរ​”​។
 
ឯកអគ្គរដ្ឋទូ​តអាមេរិកលោក Kritenbrink បានសម្ដែងនូវគោលបំណងចង់ បន្តធ្វើការយ៉ាង​ជិតស្និទ្ធ​ជាមួយ​អគ្គលេ​ខា​បក្ស ​ប្រធានរដ្ឋលោក Nguyen Phu Tron​g សំដៅពង្រឹង​និងពង្រីក​ទំនាក់ទំនង​ភាព​ជាដៃគូគ្រប់​ជ្រុង​​ជ្រោយ​ រវាង ប្រទេសទាំងពីរ​៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ