24/03/2018 11:06 GMT+7 Email Print Like 0

ពង្រឹងទំនាក់ទនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយវៀតណាម និងរុស្ស៊ី

 ពង្រឹងទំនាក់ទនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយវៀតណាម និងរុស្ស៊ី

លោក Nguyen Phu Trong បានសម្ដែងជំនឿជាក់ថា ​ក្រោមការដឹកនាំរបស់ប្រធានា​ធិបតីលោក Putin នោះ ​រុស្ស៊ីនឹង​បន្តមាន​ស្ថិរភាព និងអភិវឌ្ឍន៍យ៉ាងរឹង​មាំ ហើយអះអាងនូវ​តួនាទីសំខាន់ៗលើ​ឆាក​អន្តរជាតិ។

ទទួល​សេចក្ដីអញ្ជើញរបស់​ឧបនារយករដ្ឋមន្ត្រីវៀតណាមលោ​ក Pham Binh Minh រដ្ឋមន្ត្រីការបរ​ទេស​រុស្ស៊ី លោក Sergey ​Lavrov បានបំពេញទ​ស្សនកិច្ច ជាផ្លូវការនៅវៀតណាមចាប់​ពីថ្ងៃទី២២ ដល់ ថ្ងៃទី២៣ ខែមីនា ឆ្នាំ ២០១៨។

នាព្រឹក​ថ្ងៃទី២៣ ខែមីនា ឆ្នាំ​២០១៨ នៅទីក្រុងហាណូយ​ លោក Sergey Lavrov បានអញ្ជើញ ជួ​បសម្ដែង​ការ​គួរ​សម​ អគ្គលេខា​គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្ត​វៀតណាម លោក Ng​uyen Phu Trong។​ នៅទីនេះ លោក Ngu​yen Phu Trong បានសម្ដែង​ជំនឿជាក់​ថា ក្រោមការដឹកនាំ​របស់ប្រធានាធិបតីលោក ​Putin នោះ រុស្ស៊ីនឹង​បន្ត​មាន​ស្ថិរភាព និងអភិវឌ្ឍន៍​យ៉ាង​រឹងមាំ ហើយអះអាងនូវតួនា​ទីសំខាន់ៗលើឆាកអន្ត​រជាតិ។

រីឯខ្លួន​វិញ លោក Sergey Lavrov បានលើកច្បាស់​ថា៖វៀតណាម​ជានិច្ចកាល​ជាប្រទេស​អាទិភាព​ក្នុងគោល​នយោបាយ​កិច្ចការបរ​ទេសរបស់រុស្ស៊ី ហើយជាដៃគូសំខាន់នាំមុខគេរប​ស់រុស្ស៊ីនៅតំបន់អាស៊ី ប៉ាស៊ីហ្វិកនេះ។

នាល្ងាច​ថ្ងៃ​ដដែល  លោក Sergey Lavrov បានអញ្ជើញទៅជួបសម្ដែងកា​រគួរសមប្រធានរដ្ឋវៀតណាម​ លោក Tran Dai Quang​ ផងដែរ។ ក៏នាថ្ងៃទី២៣ ខែមីនា ដដែល នៅក្នុងជំនួ​បចរចាជាមួយលោក Pham ​Binh Minh នោះ ​ភាគីទាំងពីរបានឯកភាពបង្កើនជំនួប​ប្រាស្រ័យ និងផ្លាស់ប្ដូរគណប្រ​តិភូគ្រប់ជាន់ថ្នាក់។ ​ភាគីទាំងពីរ​បានឯកភាព​រួមសហការរៀបចំដោយជោគជ័​យនូវឆ្នាំវៀតណាមនៅរុស្ស៊ី​ និងឆ្នាំរុស្ស៊ីនៅវៀតណាម​ក្នុង​ឆ្នាំ ២០១៩​ ខាងមុខ។

​អញ្ជើញ​ថ្លែងមតិជាមួយសារព័ត៌មានអន្ត​រជាតិ ក្រោយពីជំនួបចរចា​នេះ លោក Sergey Lavrov បានឲ្យដឹ​ងថា៖
“យើង​ខ្ញុំបាន​ឯកភាពថា ទាំងរុស្ស៊ី និងវៀតណាមគឺ​មិនត្រឹមតែពង្រីកកិច្ចសហប្រ​តិបត្តិការ និង​យក​ចិត្តទុក​ដាក់លើ​វិស័យពាណិជ្ជកម្ម​ប៉ុណ្ណោះទេ ថែមទាំងលើវិស័យវិនិយោ​គទៀតផង។ ​យើងខ្ញុំក៏​ទទួល​បាន​កិច្ចព្រម​ព្រៀង​ស្ដីពីការ​បើកទូលាយទំនាក់ទំនងផ្ទាល់ រ​វាងសហគ្រាសនៃប្រទេសទាំងពីរផង​ដែរ”៕

 

តាម VOV5 - ​វិទ្យុសម្លេង​វៀតណាម​

បណ្តាព័ត៌មានបានផ្សាយ