13/09/2017 09:54 GMT+7 Email Print Like 0

ពង្រឹងចំណងសាមគ្គីភាពមិត្តភាពប្រពៃណីវៀតណាម -កម្ពុជា


ពង្រឹងចំណងសាមគ្គីភាពមិត្តភាពប្រពៃណីវៀតណាម -កម្ពុជា

ក្នុងឱកាសនៃឆ្នាំមិត្តភាពវៀតណាម - កម្ពុជា ២០១៧ និង ៧២ ឆ្នាំនៃបុណ្យឯករាជ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម (0២/កញ្ញា/១៩៤៥ - 0២/កញ្ញា/២០១៧) ព្រះមហាក្សត្រកម្ពុជា នរោត្តមសីហមុនីបានផ្ញើសារលិខិតអំណរសាទរជូនចំពោះប្រធានរដ្ឋវៀតណាម លោក Tran Dai Quang ។ ក្នុងសារលិខិតនេះ ព្រះមហាក្សត្របានសម្តែងនូវសេចក្តីរីករាយននិងការកោតសរសើរសមិទ្ធផលដែលវៀតណាមទទួលបានក្នុងរយៈពេលកន្លងទៅ ជឿជាក់ថា៖ទំ​នាក់ទំនងសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការជាប្រពៃណីរវាងប្រទេសជិតខាងទាំងពីរនឹងបានពង្រឹងនិងពង្រីកថែមទៀត។

មុននេះ បណ្ដាថ្នាក់ដឹកនាំកម្ពុជាក៏បានផ្ញើសារលិខិតអំណរសាទរជូនចំពោះថ្នាក់ដឹកនាំរបស់បក្ស រដ្ឋនិងរដ្ឋាភិបាលវៀតណាម ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៧២នៃទិវាឯករាជ្យជាតិផងដែរ៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ