16/01/2015 09:28 GMT+7 Email Print Like 0

ពង្រឹងចំណងសាមគ្គីភាពមិត្តភាពជួបប្រាស្រ័យប្រជាជនជាគ្រឹះស្ថាននៃការអភិវឌ្ឍន៍ទំនាក់ទំនងវៀតណាម-ចិន


ពង្រឹងចំណងសាមគ្គីភាពមិត្តភាពជួបប្រាស្រ័យប្រជាជនជាគ្រឹះស្ថាននៃការអភិវឌ្ឍន៍ទំនាក់ទំនងវៀតណាម-ចិន (vietnamplus.vn)

នាថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៥ ថ្លែងមតិនៅពិធីជួបសន្ទនាគណៈប្រតិភូ​សមាគម​មិត្តភាពកិច្ចកា​រ​បរទេស​ប្រជាជន​ចិន​ដឹកនាំដោយលោកស្រី Li Xiao Lin ប្រធាន​សមាគម​​ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម ប្រធានរដ្ឋ​វៀត​ណាម​​លោក Truong Tan Sang បានវាយតំលៃខ្ពស់ការដែលបណ្ដាអង្គការមិត្តភាពនៃប្រទេស​ទាំង​​ពីរ​បាន​រៀប​ចំ​សកម្មភា​ព​សកម្មរំលឹកខួបលើកទី៦៥នៃទិវាបង្កើតទំនាក់ទំនងការទូត។ លោក​ប្រធាន​រដ្ឋ​បាន​សង្កត់​ធ្ងន់​ទៅ​លើ​ទំ​នាក់​​ទំនងមិត្តភាពជាប្រពៃណីវៀត​ណាម - ចិនជាទ្រពសម្បត្តិដ៏ថ្លៃថ្លារបស់ប្រជាជននៃប្រទេសទាំងពីរ​ ភាគីទាំងពីរ​ត្រូវ​​រក្សាការជួបសន្ទនាជាន់ខ្ពស់អនុវត្តវិស័យដែលបានសន្យាដោះស្រាយល្អរាល់ការខ្វែងគំនិត​អភិវឌ្ឍន៍ដោយឥ​ត​ឈប់​ឈរកិច្ចសហប្រតិបត្តិការដើម្បីផលប្រយោជន៍នៃ​ប្រទេសទាំងពីរ ដំបន់និងពិភពលោក។

រីឯលោកស្រី Li Xiao Lin បានអះអាងនឹងបន្តពង្រីកតួនាទីរបស់សមាគម​មិត្តភាព​កិច្ចការ​បរទេសប្រជាជន​ចិន​រួម​ចំ​ណែក​ជាក់ស្ដែងសំរាប់ចំណងសាមគ្គីភាព​មិត្តភាពជាប្រពៃណីរវាង​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​ដើម្បី​ការ​អភិវឌ្ឍន៍​រួម​នៃ​​ប្រជាជាតិទាំងពីរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ