06/11/2018 10:47 GMT+7 Email Print Like 0

ពង្រឹងគ្រឹះស្ថានអោយបានរឹងមាំសម្រាប់ទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងចិន

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចការងារនៅប្រទេសចិន  នាថ្ងៃទី៤  ខែវិច្ឆិកា ឆ្នាំ ២០១៨  នាយករដ្ឋមន្រ្តី​វៀត​ណាម​​ លោក Nguyen Xuan Phuc បានឆ្លើយសម្ភាសន៍របស់ Xinhua News Agency ទីភ្នាក់ងារសារព័ត៌មានរដ្ឋរបស់ចិន។

វាយតម្លៃចំពោះទំនាក់ទំនងរវាងវៀតណាមនិងចិននាបច្ចុប្បន្ន នាយករដ្ឋ មន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា នាពេលកន្លងទៅ អាស្រ័យដោយមានការខិតខំប្រឹងប្រែងរបស់បក្ស រដ្ឋាភិបាលនិងប្រជាជននៃប្រទេសទាំងពីរ ទំនាក់ទំនងភាពជាដៃគូសហប្រតិបតិ្តការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិង​ចិនបន្តមានការអភិវឌ្ឍដ៏វិជ្ជមានដោយទទួលបានលទ្ធផលគួរឲ្យលើកទឹកចិត្តជាច្រើន។ ក្នុងនោះ សមិទ្ធផល​លេច​ធ្លោបំផុតនោះគឺ ប្រទេសទាំងពីរបានពង្រឹងនិងពង្រីកទំនាក់ទំនងនយោបាយ ការទូតនិងសេដ្ឋកិច្ច ដោយឥតឈប់ឈរ។ ចិនបានក្លាយទៅជាដៃគូមួយក្នុងចំណោមដៃគូពាណិជ្ជកម្មធំបំផុតរបស់វៀតណាម ដោយមានទំហំ​​ពាណិជ្ជកម្មទ្វេភាគីកាន់តែកើនឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃ ហើយឱនភាពពាណិជ្ជកម្មក៏ត្រូវបានបង្រួញជាបណ្ដើរៗ ផងដែរ។ ប្រទេសទាំងពីរបានដំណើរការសកម្មភាពជួបប្រាស្រ័យរវាងប្រជាជនដ៏សម្បូរបែប ជាពិសេសគឺរវាងជំនាន់វ័យក្មេងនិងប្រជាជននៅតំបន់ព្រំដែននៃប្រទេសទាំងពីរ។

នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានអះអាងថា អាស្រ័យដោយមានគ្រឹះស្ថានដ៏ល្អប្រសើរយ៉ាងដូច្នេះ បានជានាពេលខាងមុខ ភាគីទាំងពីរនឹងបន្តអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវការយោគយល់រួមដ៏សំខាន់នានាដែលថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរទទួលបានសំដៅអភិវឌ្ឍន៍ទំនាក់ទំនង ភាពជាដៃគូសហប្រតិបតិ្តការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងចិនអោយកាន់តែខ្លាំងក្លានិងទូលំទូលាយថែមទៀត ក៏ដូចជារួមចំណែកទៅក្នុងសន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ផងដែរ៕ 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ