22/10/2018 10:52 GMT+7 Email Print Like 0

ពង្រឹងកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងបុរីវ៉ាទីកង់


 ឧបនាយករដ្ឋមន្ត្រី លោក Truong Hoa Binh អញ្ជើញជូនវត្ថុអនុស្សាវរីយ៍ចំពោះសម្តេចប៉ាប  

 នាថ្ងៃទី២០ ខែតុលា ឆ្នាំ​២០១៨ ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍វៀតណាមលោក Truong Hoa Binh បាន​អញ្ជើញ​ជួប​សម្តែង​ការគួរសមជាមួយសម្ដេចប៉ាប និងជួប​ពិភាក្សាការងារជាមួយនាយករ​ដ្ឋមន្ត្រី​បុរីវ៉ាទី​កង់ លោក Cardinal Pietro Parolin។ 
 
​ឧបនាយក​រដ្ឋមន្ត្រីវៀតណាមលោក Truong Hoa Binh បាន​ជម្រាប​ដល់សម្តេច​ប៉ាប​អំពីសមិទ្ធ​ផល​សមាហរ​ណកម្ម​សេដ្ឋកិច្ច​សង្គមនិងអន្តរជាតិដែលវៀតណាម​ ទទួលបាន នាពេលថ្មីៗនេះនិងបានស​ង្កត់ធ្ងន់​ថា លទ្ធផល​ទាំងអស់​នេះជាកិច្ចខិតខំប្រឹងប្រែងរបស់ប្រជា​ជនវៀតណាមទាំងអ​ស់ ក្នុងនោះ​មានការ​រួម​ចំណែក​ដ៏សំខាន់​របស់ស​ហគម ន៍សាសនានានានៅវៀតណា​ម។ ឧបនាយករដ្ឋមន្រ្តីបានអះអា​ងថា​ វៀតណាម​បាន​កែ​លំ​អរ​គោល​នយោបាយ​សាសនា​ដោយ​ឥតឈប់​ឈរនិង​ធានា​សេរីភាព ​ខាងជំនឿ​សាសនារ​បស់​ប្រជាជន​វៀត​ណាម​គ្រប់​រូប បង្ករលក្ខណៈងាយស្រួល សំរាប់សាសនាប្រតិប​ត្តិសកម្មភាពស្របតាម​ធម្មនុញ្ញ លក្ខន្តិកៈ របស់​អង្គការ​សាសនា​ដែលស្រប​តាម​បញ្ញត្តិ​នៃច្បាប់​។
 
ក្នុង​ជំនួបនេះ សម្តេចប៉ាប  Francis បានស្វាគមន៍ដំណើរទស្សនកិច្ចរបស់ឧបនាយករដ្ឋមន្រ្តី Truong Hoa Binh ដោយចា​ត់ទុកថា ដំណើរទស្សនកិច្ច​នេះគឺជាជំហាន​ថ្មីដ៏សំខាន់​មួយសម្រាប់​ភាគីទាំងពី​របង្កើន​ការយល់​ដឹងគ្នា​ទៅវិ​ញ​ទៅមកតាមនោះ ជំរុញទំនាក់ទំនងរវាងវៀត​ណាម​និងបុរីវ៉ាទីកង់នាពេលអនាគត។​
 
ក្នុង​ជំនួប​ជាមួយនាយករដ្ឋមន្ត្រីបុរី​វ៉ាទីកង់ លោក Cardinal Pietro Parolin ភាគី​ទាំងពីរបាន​ព្រមព្រៀងគ្នាលើ​ទិសដៅពង្រឹងទំនាក់ទំ​នងរវាងវៀតណាមនិងបុរី ​ឈានដល់​លើកកម្ពស់​ទំនាក់ទំនង​រវាងវៀត​ណាមនិង​វ៉ាទីកង់​ពីបេសកជន​ពិសេសមិន​អចិន្ត្រៃយ៍ ទៅជាបេសកជនពិសេសប្រចាំនៅពេល​ខាងមុខ​។

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ