31/07/2016 10:40 GMT+7 Email Print Like 0

ពង្រីកសិទ្ធិជាម្ចាស់របស់ប្រជាជនចូលរួមការកសាងបក្សនិងរដ្ឋ


ពង្រីកសិទ្ធិជាម្ចាស់របស់ប្រជាជនចូលរួមការកសាងបក្សនិងរដ្ឋ

នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ​២០១៦ គណៈកម្មាធិការអចិន្ត្រៃយ៍ គណៈកម្មាធិការ​មជ្ឈឹម រណសិរ្យ​មាតុភូមិ​វៀត​ណាម មជ្ឈឹម​អង្គការ​នយោបាយ-សង្គម សម្ព័ន្ធសមាគម​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​វៀត​ណាម សម្ព័ន្ធ​សមាគម​សហករណ៍​វៀត​ណាម បានរៀប​ចំសន្និសីទបូកសរុបលើកដំបូង ការអនុវត្តកម្មវិធី​រួមសហការ និងការងារ​ប្រឡង​ប្រ​ណាំង​ -លើកសរសើរ ក្នុងឆមាសទី១ឆ្នាំ ២០១៦។ ថ្លែងមតិនៅទីនេះ ប្រធានគណៈកម្មា​ធិការ​មជ្ឈឹម​រណសិរ្យ​មាតុភូមិ​វៀត​ណាម លោក Nguyen Thien Nhan បានលើកច្បាស់​ថា៖ កម្មវិធីនេះ​បាន​លើក​កំពស់​ប្រសិទ្ធិភាព​សកម្មភាព​ របស់រណសិរ្យមាតុភូមិវៀត​ណាម និងអង្គការសមាជិកនានា រួម​ចំណែក​អនុវត្ត​យន្ត​ការ​៖ បក្ស​ដឹក​នាំ រដ្ឋ​គ្រប់​គ្រង រណសិរ្យមាតុភូមិឃ្លាំមើល​ បដិវាទ និង​ប្រជាជនជាម្ចាស់។ លោក Nguyen Thien​ Nhan ក៏បាន​ស្នើរ​ណសិរ្យ​មាតុភូមិ​វៀត​ណាម និងអង្គការ​សមាជិកនានា ត្រូវរួមសហ​ការជិត​ស្និទ្ធ​ថែម​ទៀត​ដើម្បី​​សម្រេច​រាល់​គោល​ដៅ ភារកិច្ច​ដែលបាន​ដាក់ចេញ៕
 

តាមVOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ