26/03/2017 10:08 GMT+7 Email Print Like 0

ពង្រីកសក្ដានុពលខាងមនុស្ស ឆ្លៀតយកធនធានធម្មជាតិដើម្បីនាំ Quang Nam បន្តអភិវឌ្ឍន៍


នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិនៅពិធីនេះ (រូបថត៖VOV)

ពិធីមិទ្ទីញរំលឹកខួបអនុស្សាវរីយ៍លើកទី២០ នៃទិវា​បង្កើត​ឡើង​វិញ​ និងលើកទី៤២​ទិវារំដោះខេត្ត Quang Nam ភាគកណ្ដាល​វៀត​ណាម​ត្រូវ​បាន​រៀប​ចំ​ឡើង នាយប់ថ្ងៃទី២៤ ខែមិនា ឆ្នាំ​២០១៧ ​នៅទី​ក្រុង Tam Ky។ នៅទី​នេះ នាយក​រដ្ឋមន្រ្តីវៀត​ណាម​ លោក Nguyen Xuan Phuc បាន​ប្រគល់​គ្រឿង​ឥស្សរិយ​យស​ឯករាជ្យថ្នាក់​ទី១ ជូន​ចំពោះ​​កម្មាភិបាល​ និង​ប្រជាជន​ខេត្ត Quang Nam ដោយសារមានស្នាដៃឆ្នើម​ពិសេស​ក្នុង​ការងារ​កសាង​និង​ការ​ពារ​មាតុ​ប្រទេស​។ 
 
អញ្ជើញថ្លែងមតិនៅទីនេះ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc វាយតំលៃ​ថា រហូតមកដល់ពេលនេះ Quang Nam ជានិច្ចកាល​ជាតំបន់​មួយ​ក្នុង​ចំណោម​តំបន់​ជាគំរូ អំពីគោល​នយោបាយ​សន្តិសុខ​ការារជាតិ ក៏ដូចជាក្នុង​បុព្វបទ​អភិវឌ្ឍន៍​នៅ​តំបន់។ លោកនាយក​រដ្ឋមន្ត្រីសំណូមព​រឲ្យខេត្ត Quang Nam ត្រូវ​បន្ត​យកចិត្ត​ទុក​ដាក់ដល់ការ​ថែទាំទាំងខាង​សម្ភារៈ និងស្មារតី​ចំពោះវីរៈអ្នក​ម្ដាយ​វៀត​ណាម ជន​មានគុណូបការៈ​និង​មុខ​សញ្ញាគោល​នយោបាយ ជន​ចាស់​ជរា ជន​ក្រីក្រ។ លោក Nguyen Xuan Phuc បាន​សង្កត់ធ្ងន់ថា៖

“Quang Nam ចាំបាច់ត្រូវក្លាយទៅជាខេត្តសម្បូរធូធារមួយនៃតំបន់ភាគ​កណ្ដាល តំបន់ Tay Nguyen និង​ក្នុង​ទូទាំង​ប្រទេស ជា​ពិសេសត្រូវ​ទាក់ទាញនិង​ពង្រីក ប្រកប​ដោយ​និរន្តរភាព​នូវ​តួនាទី​នៃផ្នែក​សេដ្ឋកិច្ចនា​នា។ ក្នុង​នោះ កម្លាំង​ចលករ​នៃផ្នែកសេដ្ឋកិច្ច​ឯកជន​ត្រូវ បានបង្ហាញតាមរយៈសសរទ្រូងចំនួន​៣​នោះ​​គឺ៖​ឧស្សាហកម្ម​កសិកម្មសរីរាង្គនិងសេវាកម្ម។ ទន្ទឹមនឹងនោះ ខេត្តត្រូវ​អភិរក្ស​បរិយាកាស​រស់នៅ និង​តំលៃបេតិក​ភ័ណ្ឌដែល​បាន​បង្កើតឡើង​មជ្ឈ​មណ្ឌល​មួយ ក្នុងចំណោមមជ្ឈមណ្ឌលពាណិជ្ជកម្ម ដ៏សម្បូររុងរឿងបំផុតនៅទ្វីប​អាស៊ីនា​សតវត្ស​មុន”។ 

​លោកនាយករដ្ឋមន្រ្តីចាត់ទុកថា កូនសោនៃជោគជ័យរបស់ខេត្ត Quang  Nam គឺជាសមត្ថភាព​ពង្រីក​សក្ដានុពល​ខាងមនុស្ស ព្រទាំងប្រើប្រាស់ឲ្យបាន​ល្អ​នូវ​កត្តា ធន​ធាន​ធម្មជាតិ​ខាង​ភូមិ​សាស្ត្រ ដែល​មាន​ស្រាប់​ផង​ដែរ​៕

 

តាម​ VOV 5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ