01/09/2017 10:45 GMT+7 Email Print Like 0

ពង្រីកយន្តការសហប្រតិបត្តិការនៃគណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម - គុយបា


 ពង្រីកយន្តការសហប្រតិបត្តិការនៃគណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម - គុយបា

នាព្រឹកថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០១៧ នៅទីក្រុងហាណូយ នៅក្នុងជំនួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតគុយបា លោក Herminio Lopez Diaz ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Trinh Dinh Dung បានឲ្យដឹងថា ភាគីទាំងពីរគប្បីបន្តពង្រីកប្រសិទ្ធភាពនៃយន្តការសហប្រតិបត្តិការអន្តររដ្ឋាភិបាលសំដៅអនុវត្តប្រកបដោយប្រសិទ្ធភាព​នៃកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ លោកឧបនាយករដ្ឋមន្ត្រីបានស្នើភាគីទាំង​ពីរ នាពេលខាងមុខគប្បីយកចិត្តទុកដាក់ជំរុញក្រសួង ស្ថាប័នទាក់ទិននានាជំរុញយ៉ាងខ្លាំងយន្តការ​សហប្រតិបត្តិការ​ដែលមានស្រាប់។ នៅពេលខាងមុខភាគីទាំងពីរគប្បីត្រៀមរៀបចំឲ្យបានល្អនូវសម័យប្រជុំលើកទី ៣៥ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលដែលគ្រោងនឹងប្រព្រឹត្តិទៅនៅទីក្រុងហាណូយ នាខែតុលា ឆ្នាំ ២០១៧។

រីឯខ្លួនវិញ លោក Herminio Lopez Diaz បានឲ្យដឹងថា គុយបាមានបំណងទទួលស្វាគមន៍វិនិយោគិន​វៀត​ណាម​មកសហប្រតិបត្តិការនិងវិនិយោគ៕

តាម VOV5 -  វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ