29/12/2018 08:23 GMT+7 Email Print Like 0

ពង្រីកភាពម្ខាស់ការក្នុងការអនុវត្តការងារផ្សព្វផ្សាយព័ត៌មានកិច្ចការបរទេស ផ្សព្វផ្សាយកោះសមុទ្រ ការងារខ័ណ្ឌសីម៉ាបោះបង្គោលព្រំដែន និងការគ្រប់គ្រងព្រំដែន


  ប្រធានគណៈកម្មាធិកាឃោសនាមជ្ឈិម លោក Vo Van Thuong ̣̣(TTXVN)

 នាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ​២០១៨ នៅទីក្រុងហាណូយ គណៈកម្មាធិកាឃោសនាមជ្ឈិម បានរួម​សហការ​ជាមួយ​គណៈ​កម្មធិការ​ ទទួលបន្ទុកការងារព័ត៌មាន​កិច្ចការបរទេសមជ្ឈិម រៀ​បចំសន្និសីទ​ទូទាំង​ប្រទេស​ស្ដីពីការ​បូក​សរុប​ការ​ងារ​ ផ្សព្វផ្សាយព័ត៌មានកិច្ចការបរទេស ផ្សព្វ​ផ្សាយកោះសមុទ្រ ការការងារខ័ណ្ឌសីម៉ាបោះបង្គោលព្រំដែ​ន និង​ការគ្រប់គ្រោង​ព្រំដែនឆ្នាំ ២០១៨ ក៏ដូចជាអនុវត្តន៍ភារ​កិច្ចឆ្នាំ២០១៩ ផងដែរ។
 ​
នៅទី​នេះ អង្គសន្និសីទបានផ្ដោតសំខាន់លើបញ្ហា និងលទ្ធផលនៃការផ្សព្វផ្សាយព័ត៌មានកិច្ចការបរទេស ផ្សព្វ​ផ្សាយ​កោះស​មុទ្រ ការការងារខ័ណ្ឌសីម៉ាបោះបង្គោល​ព្រំដែន​ និងការគ្រប់គ្រងព្រំដែន​ ឆ្នាំ២០១៨ បទពិសោធន៏​នៃការ​អនុវត្ត​ការងារ មួយចំនួនរបស់ក្រសួ​ងស្ថាប័ននិងមូលដ្ឋាន​នានា និងបញ្ហា​ដែល​ត្រូវយក​ចិត្តទុក​ដាក់ក្នុង​ការអនុវត្ត​កិច្ចការឃោសនាឆ្នាំ ២០​១៩។
 
អញ្ជើញ​ថ្លែងនៅទីនេះ ប្រធានគណៈកម្មាធិកាឃោសនាមជ្ឈិម លោក Vo Van Thuong បាន​កោត​សរសើរ​កិច្ច​ខិតខំ​ប្រឹង​ប្រែង របស់ក្រសួង ស្ថានប័ន​ មូលដ្ឋាន អង្គភាពនានា ក្នុង​ការពង្រឹង​សកម្មភាព​ផ្សព្វផ្សាយ​ព័ត៌មាន​កិច្ចការបរទេស ផ្សព្វផ្សាយកោះសមុទ្រ កា​រការងារខ័ណ្ឌសីម៉ាបោះបង្គោលព្រំដែន ​និងការ​គ្រប់​គ្រង​ព្រំដែន​គោក  ដោ​យរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើត​បរិយាកាសសុខសន្តិភាព ស្វិរភាព​ ក៏ដូច​ជាបង្កល​ក្ខណៈ​សម្រាប់ប្រទេសជាតិអភិវឌ្ឍន៍ផងដែ​រ។ លោក Vo Van Thuon​gបានសង្កត់ធ្ងន់​ថាភារកិច្ច​មួយចំនួន​ដែលត្រូវ​ផ្តោតសំខាន់ក្នុងឆ្នាំ ២០១៩ រួមមាន៖ បន្តផ្លាស់ប្ដូ​រថ្មីការត្រិះរិះ លើកម្ពស់ការយល់ដឹងអំពីកិច្ចការ ព័​ត៌មាន​ និងជម្រុញខ្លាំងការប្រើប្រាស់បច្ចេកវិទ្យា ព័ត៌មានផងដែរ​៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ