03/07/2016 12:19 GMT+7 Email Print Like 0

ពង្រីកប្រពៃណី សកម្មច្នៃប្រឌិត កសាងទីក្រុងហូជីមិញកាន់តែអភិវឌ្ឍន៍


ពង្រីកប្រពៃណី សកម្មច្នៃប្រឌិត កសាងទីក្រុងហូជីមិញកាន់តែអភិវឌ្ឍន៍

នាព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៦ ទីក្រុងហូជីមិញបានរៀបចំពិធីរំលឹកខួប​អនុស្សាវរីយ៍លើកទី៤០នៃទិវាទីក្រុង Sai Gon – Gia Dinh មានឈ្មោះថា៖​ទីក្រុងហូជីមិញ (ថ្ងៃទី២កក្កដាឆ្នាំ១៩៧៦ - ថ្ងៃទី២កក្កដាឆ្នាំ២០១៦) ។ថ្លែងមតិ​នៅទីនេះ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានសង្កត់ធ្ងន់ថា៖ ​៤០ឆ្នាំកន្លងទៅ ទីក្រុងហូជីមិញបានពង្រីកប្រពៃណីវីរភាពជានិច្ច រួមគ្នាសាមគ្គីភាព ខំប្រឹងប្រែងឆ្លងកាត់រាល់ការលំបាកសាកល្បង ទទួលបានសមិទ្ធិផលជា​ច្រើនលើគ្រប់វិស័យ។ ទីក្រុងហូជីមិញនាបច្ចុប្បន្នជាទីក្រុងពិសេស ជាមជ្ឈ​មណ្ឌលសេដ្ឋកិច្ច នយោបាយ វប្បធម៌និងសង្គមកិច្ច។ ប្រធានរដ្ឋ​ លោក Tran Dai Quang បានសង្កត់ធ្ងន់ថា៖ ទីក្រុងត្រូវពង្រីកប្រពៃណីវីរភាព សកម្មច្នៃប្រឌិតក្នុងគ្រប់ដំណាក់កាល​ ត្រូវខំប្រឹងប្រែងថែមទៀត ដើម្បីកសាងទីក្រុង៖          “ ទីក្រុងត្រូវឈានទៅមុខក្នុងការងារអនុវត្តការបញ្ជាណែនាំអភិវឌ្ឍន៍សេដ្ឋ​កិច្ច​​សង្គម​កិច្ចជាស្នូល កសាងបក្សជាគន្លឹះ អភិវឌ្ឍន៍វប្បធម៌ជាមូលដ្ឋានរបស់​សង្គម។ បក្ស ​និង​ប្រជាជន​ជានិច្ចកាលតាមដានជាប់ជំហានទៅមុខនិមួយៗ​របស់ទីក្រុងហូជីមិញ ហើយ​មានគោលបំណងថាទី​ក្រុង​ហូ​ជី​មិញ​នឹងអភិវឌ្ឍន៍ខ្លាំងក្លាថែមទៀត៕”
 

តាម VOV5-វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ