23/02/2018 14:42 GMT+7 Email Print Like 0

ពង្រីកតួនាទីរបស់អង្គការជាសមាជិកនានាក្នុងប្រព័ន្ធរណសិរ្សមាតុភូមិ


 ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមលោក Tran Thanh Man ថ្លែងមតិ (រូបថត៖ laodongthudo.vn)

នាថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ២០១៨ នៅរដ្ឋ​ធានីហាណូយ​ ប្រធានគណៈកម្មាធិការមជ្ឈឹម រ​ណសិរ្សមាតុ​ភូមិ វៀតណាម លោក Tra​n Thanh Man បានបំពេញដំណើរទស្ស​ន កិច្ចការ​ងារនៅសម្ព័ន្ធសមា​គមន៍ វិទ្យាសាស្ត្រ និង​បច្ចេកទេស​វៀត​ណាម និងគណៈ​កម្មាធិការសាមគ្គីគ្រិស្ទសាស​នាវៀត​ណាម​។
 
នៅសម្ព័ន្ធសមាគមន៍​វិទ្យាសាស្ត្រនិងបច្ចេកទេ​សវៀតណាម លោក ​Tran Thanh Man បានសំដែង​គោល​បំណង​ថា ក្នុ​ងឆ្នាំ២០១៨សម្ព័ន្ធសមាគមន៍នឹង រួ​មសហការល្អជាមួយមជ្ឈឹមរណសិ​រ្សមាតុ​ភូមិវៀតណាម ដើម្បីពង្រី​ក តួនាទី​របស់បណ្ដា​បញ្ញាវ័ន្ត អ្នកវិទ្យាសាស្ត្រ ក្នុងវិ​ស័យវិទ្យាសាស្ត្របច្ចេកវិទ្យា អប់រំ​និងបណ្ដុះប​ណ្ដាល បរិស្ថាន​និង​ទប់ទល់​នឹង​បម្រែបម្រួលអា​កាស​ធាតុ​។
 
ទស្សនាគណៈកម្មាធិការ​សាមគ្គីគ្រិស្ទសាសនាវៀត​ណាម​ លោក Tran Thanh Man មានគោលបំណងថា ​នាពេល​ខាង​មុខនេះ​ គណៈ​កម្មាធិការសាមគ្គីគ្រិ​ស្ទ សាសនា​វៀតណាម​បន្តរួម​វិភាគ​ទានយ៉ាង​សកម្មសំ​រាប់សហគមន៍​គ្រិស្ទសាស​និក ​ចលនាជនរួមជាតិគ្រិស្ទសា​សនិកអនុវត្តឲ្យបានល្អនូវគោលមា​គ៌ារបស់បក្ស​ គោល​នយោបាយ​ច្បាប់​របស់រ​ដ្ឋ ពង្រឹងផែនមហាសាមគ្គីជាតិ​ទាំងមូល ដើម្បី កសាង​ប្រទេសជា​តិ៕

 

តាម VOV5 - ​វិទ្យុសម្លេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ