29/04/2015 12:13 GMT+7 Email Print Like 0

ពង្រីកតួនាទីនៃសាសនាក្នុងការអនុវត្តរបៀបរស់នៅអរិយ្យធម៌វប្បធម៌


ពង្រីកតួនាទីនៃសាសនាក្នុងការអនុវត្តរបៀបរស់នៅអរិយ្យធម៌វប្បធម៌ (Image: VNA)

នាថ្ងៃទី២៧ខែមេសាឆ្នាំ២០១៥ នៅទីក្រុងហូជីមិញ (ភាគខាងត្បូង​វៀតណាម) គណៈ​កម្មាធិការ​សាសនា​រដ្ឋាភិបាល​វៀតណាម​ បានរៀបចំ​ជំនួប​មុខជាមួយ​តំ​ណាង​ចំនួន ៣៨ រូបនៃ​អង្គ​ការ​សាសនា​ដោយ​មាន​ប្រធាន​បទ “សាសនាជាមួយការផ្សព្វផ្សាយចលនាឃោនាបំផុស អនុវត្ត​របៀប​រស់​នៅ​វប្បធម៌​និង​អរិយ្យធម៌”​។​ ថ្លែង​មតិ​នៅ​ទីនេះ ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Vu Duc Dam បានវាយ​តំលៃ​ខ្ពស់​ចំពោះ​តួនា​ទីរបស់អង្គ​ការសាសនា​ ចំពោះការអភិវឌ្ឍន៍​លើគ្រប់​ជ្រុង​ជ្រោយ​របស់ប្រទេសជាតិ ក្នុងនោះ មាន​ការ​អនុវត្ត​របៀបរស់​នៅវប្បធម៌​អរិយ្យ​ធម៌។ លោក​ Vu Duc Dam បានអះ​អាងថា៖ ដើម្បី​ពង្រីក​តួនាទី​របស់​សាសនា​ក្នុងការ​ផ្សព្វ​ផ្សាយ និងការបំផុសចលនា​អនុវត្តរបៀប​រស់នៅអរិយ្យធម៌ ឧបនាយក​រដ្ឋមន្ត្រី Vu Duc Dam បានស្នើ​ឲ្យក្រសួង​សុខាភិបាល​ ក្រសួងអប់រំនិងបណ្តុះបណ្ដាលក្រសួងវប្បធ៌កីឡា​និង​ទេសចរណ៍​ម្ចាស់​ការ​អនុវត្ត​ បណ្ដាសកម្មភាពជាក់ស្តែងនិង​សហការ ជា​មួយ​អង្គ​ការ​សាសនានានា​ក្នុងការ​បំផុស​ប្រជា​ជន​សាសនិក​​អនុវត្តរបៀបរស់​នៅវប្បធម៌​និង​អរិយ្យធម៌៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ