29/07/2015 12:00 GMT+7 Email Print Like 0

ពង្រីកជនគំរូដើម្បីកសាងកម្លាំងកងទ័ពប្រជាជន នគរបាលប្រជាជនរឹងមាំ

ពង្រីក​ជនគំរូឆ្នើមនានាដើម្បី​កសាងកម្លាំង​កងទ័​ពប្រជាជន នគរបាល​ប្រជាជន​រឹង​មាំ។ ប្រធាន​រដ្ឋវៀត​ណាម លោក Truong Tan Sang បាន​សង្កត់ធ្ងន់ដូច្នេះ​នៅជំនួប​សំណេះសំណាល ជាមួយជនគំរូចំនួន៧០នាក់ក្នុង​ការ​រៀន​សូត្រ​ និងធ្វើ​តាមគំរូសី​លធម៌លោកប្រធានហូជីមិញ ដំណាក់កាល២០១០-២០១៥ របស់កម្លាំង​កងទ័ព​ប្រជា​ជន នគរបាលប្រជាជន នាថ្ងៃទី២៨ខែកក្កដាឆ្នាំ២០១៥ នៅរដ្ឋធា​នីហា​ណូយ។ ជន​គំរូចំនួន​៧០នាក់នោះ​គឺជា​រាល់​បុគ្គល​ដ៏ឆ្នើម​ក្នុងការ​ដឹកនាំ បញ្ជា​ណែនាំ មានការ​ផ្ដើម​គំនិត​ជាច្រើន​ក្នុងវិស័យ​ផលិតកម្ម សិក្សា​រៀន​សូត្រ និងស្រាវ​ជ្រាវវិទ្យាសាស្ត្រ​របស់​កម្លាំង​កងទ័ព នគរ​បាលវៀត​ណាម។ ថ្លែងម​តិនៅទី​នេះ លោក​ប្រធានរដ្ឋ​ Truong Tan Sang បានឲ្យដឹងថា៖

“ក្នុងសម័យ​កាលអភិវឌ្ឍន៍ប្រទេសជាតិ មុនបង្អស់គឺក្នុងរយៈពេល៥ឆ្នាំខាងមុខ​យើងត្រូវកសាង​កងកម្លាំង​ប្រ​ដាប់​​អាវុធប្រ​ជាជន កង​ទ័ពប្រជាជន​ឲ្យបានរឹងមាំ។ បើសិន​ជា​ចង់ទទួល​បានជោគ​ជ័យ​គឺត្រូវ​ពង្រីក​ថែម​ទៀត​មនុស្ស​គំរូ”។

លោក Truong Tan Sang បានស្នើរឲ្យកម្លាំងកងទ័ពប្រជាជននិងនគរបាលវៀត​ណាម បន្ត​អនុវត្ត​ល្អនូវ​ការងារ​កសាង​បក្ស ពង្រឹងគុណភាព សមត្ថភាពប្រយុទ្ធ​ព្រមទាំង​សកម្ម​សិក្សា​រៀន​សូត្រ​និង​ធ្វើតាម​គំរូ​សីល​ធម៌​លោក​ប្រ​ធាន​​ហូជីមិញ​ផងដែរ៕

 

តាម VOV5-វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ