10/11/2015 09:43 GMT+7 Email Print Like 0

ពង្រីកកម្លាំងមហាសាមគ្គីភាពជាតិទាំងមូលក្នុងសម័យកាលផ្លាស់ប្ដូរថ្មី


ទិដ្ឋភាពនៃសិក្ខាសាលានេះ (រូបថត៖daidoanket.vn)

ក្នុងឱកាសរំលឹកខួប​អនុស្សាវរីយ៍លើកទី៨៥ ទិវាប្រពៃណីរបស់​រណសិរ្សមាតុភូមិវៀតណាម នាព្រឹកថ្ងៃទី៩ខែវិច្ឆិកាឆ្នាំ២០១៥ នៅ​រដ្ឋធានីហាណូយ​បានប្រព្រឹត្ត​ទៅ​សិក្ខាសាលា​វិទ្យាសាស្ត្រ ក្រោម​ប្រធាន​បទ “ពង្រីក​កម្លាំង​មហា​សាម​គ្គីភាពជាតិ​ទាំង​មូល និងប្រជាធិបតេយ្យសង្គមនិយម ក្នុងសម័យកាលផ្លាស់ប្ដូរថ្មី ប្រទេសជាតិ​សមាហរណកម្ម​អន្តរជាតិ”។ ថ្លែងមតិនៅទីនេះ អនុប្រធាននិងជាអគ្គលេខាធិការ​គណៈកម្មាធិកា រ​មជ្ឈឹមរណ​សិរ្សមាតុ​ភូមិ​វៀតណាម លោក Vu Trong Kim បានអះអាងថា ក្នុងអំឡុង៨៥​ឆ្នាំកន្លង​ទៅ រួមជា​មួយ​ការ​អភិវឌ្ឍន៍​នៃ​បដិវត្តន៍​វៀតណាម រណសិរ្សប្រជាជាតិ​ឯកភាព​វៀតណាម បានកសាងឡើងប្រពៃណីបដិវត្តន៍ដ៏ភ្លឺស្វាង​ ដែល​ផ្សាភ្ជាប់​ជាមួយ​ប្រវតិ្តសាស្ត្រ​របស់បក្សកុម្មុយនីស្ត​វៀតណាម និងប្រជាជាតិ​វៀតណាម។ បណ្ដា​តំណាង​បាន​ចាត់​ទុក​ថា ដើម្បី​ពង្រីក​បាន នូវ​កម្លាំងមហាសាមគ្គី​ភាពជាតិទាំងមូល​នោះ មុនបង្អស់ត្រូវជំរុញខ្លាំងអប់រំក្នុង ប្រព័ន្ធ​នយោ​បាយអំពីតួនា​ទី ថានៈ​របស់​មហាសាមគ្គីភាព។ សាស្ត្រាចារ្យរង បណ្ឌិត Pham Xuan Hang អតីត​ប្រធាន​គណៈ​​កម្មាធិការ​រណសិរ្ស​មាតុភូមិ​ទី​ក្រុង​ហាណូយ បានផ្ដល់យោបល់ថា៖ “កម្លាំងផែន​មហាសាមគ្គីភាព​ជាតិ​ទាំង​មូល​ នឹងសំរេច​លើបញ្ហា​កសាង​ប្រភព​កម្លាំង​ផ្ទៃ ក្នុងរបស់ប្រទេសជាតិ។ ឥឡូវនេះ បក្ស​គប្បី​បង្ហាញ​តួនា​ទី​របស់​ខ្លួន​ដោយសារក្នុង​ផែន​មហា​សាមគ្គី​ភាព​ជាតិទាំងមូល បក្សជាអង្គការជាសមាជិក ពិសេស”៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ