01/09/2016 10:11 GMT+7 Email Print Like 0

ពង្រីកកម្លាំងមហាសាមគ្គីជាតិទាំងមូលក្នុងបុព្វហេតុកសាងនិងការពារមាតុប្រទេសចំពោះមុខតម្រូវការថ្មី


ប្រធានរដ្ឋ លោក Tran Dai Quang

ក្នុងឱកាសរំលឹកខួបលើកទី ៧១ នៃបដិវត្តន៍ខែសីហានិងបុណ្យជាតិថ្ងៃទី ២ ខែកញ្ញា ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang មានអត្ថបទសរសេរមួយស្តីពី “ពង្រីកកម្លាំងមហាសាមគ្គីជាតិទាំងមូលក្នុងបុព្វហេតុកសាងនិងការ​ពារ​មាតុប្រទេសចំពោះមុខតម្រូវការថ្មី”។ នៅក្នុងអត្ថបទនេះ លោក Tran Dai Quang បានលើកច្បាស់ថា ពង្រីក​កម្លាំងមហាសាមគ្គី ជាតិទាំងមូលបានក្លាយទៅជាមេរៀនបទពិសោធន៍ធំជាបែបផែននិងជាលក្ខ័ណធានាការអនុ វត្តប្រកបដោយជោគជ័យបុព្វហេតុតស៊ូរំដោះជាតិ កសាងនិងអភិវឌ្ឍន៍ប្រទេសជាតិក្នុងដំណាក់កាលបដិវត្តន៍នីមួយៗ។ ដោយពាក្យស្លោក “ប្រជាជនដឹង ប្រជាជនពិភាគ្សា ប្រជាជន​ធ្វើនិងប្រជាជនពិនិត្យ” សិទ្ធិជាម្ចាស់របស់ប្រជាជនក្នុងការគ្រប់គ្រង់រដ្ឋ គ្រប់គ្រង់សេដ្ឋ កិច្ចសង្គម​កំពុងបានបង្កើនជាជំ​ហាន​ៗ​ រួមចំណែកលើកទឹកចិត្តប្រជាជនគ្រប់ស្រទាប់ជម្រុញ ការធ្វើពលកម្ម ផលិតកម្ម និងសកម្មចូលរួមរាល់ភារកិច្ច​អភិវឌ្ឍន៍សេដ្ឋកិច្ច វប្បធម៌ សង្គម។ លោក Tran Dai Quang ក៏បានអះអាងថា ដើម្បីអនុវត្តប្រកបដោយ
ជោគជ័យកិច្ចការឧស្សាហូបនីយកម្មនិងទំនើបភាវូបនីយកម្មប្រទេសជាតិ ធ្វើសមាហរណកម្មអន្តរជាតិ រក្សាឯករាជ្យ អធិបតេយ្យភាព បូរណភាពដែនដីរបស់មាតុប្រទេសនោះគឺត្រូវលើកកំពស់មនសិការ ការទទួលខុសត្រូវ​រ​បស់ប្រព័ន្ធនយោបាយទាំងមូល ក្រសួងស្ថាប័នគ្រប់ជាន់ថ្នាក់ចំពោះការងារកសាង ពង្រឹងផែនមហាសា
មគ្គី​ជាតិទាំងមូលក្នុងស្ថានភាពថ្មី៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ