11/10/2021 00:01 GMT+7 Email Print Like 0

ពងមាន់ស្អាតតៀនវៀន (Tien Vien) OCOP លំដាប់ផ្កាយ៤៖ ប្រសិទ្ធភាពចេញពីទម្រង់រូបភាពប្រព័ន្ធចិញ្ចឹមសត្វ

ក្រុមហ៊ុនភាគហ៊ុនតៀនវៀន (Tien Vien) (ឃុំដាយអៀន - Dai Yen ស្រុកចឿងមី - Chuong My ទីក្រុងហាណូយ) បានវាយតម្លៃជាចំណុចជោគជ័យមួយក្នុងចំណោមចំណុចជោគជ័យ នៃការបង្វែផ្លាស់ប្តូរសម្ពន្ធសេដ្ឋកិច្ចកសិកម្ម។ ផលិតផលចម្បងសព្វថ្ងៃ រួមមានពងមាន់ សាច់មាន់ និងកូនមាន់ពូជសម្រាប់ទីផ្សារ កំពុងពង្រីកតួនាទីផ្គត់ផ្គង់ឱ្យទីផ្សារហាណូយ និងខេត្តក្រុងជិតខាង នារដូវកាលធ្វើចត្តាឡីស័ក​ តាមបទបញ្ជាលេខ១៦ របស់រដ្ឋាភិបាល។

ក្រុមហ៊ុនតៀនវៀន (Tien Vien) នារដូវកាលជំងឺកំពុងរាតត្បាត អ្នកធ្វើដំណើរចូលមណ្ឌលកសិដ្ឋានមាន់ សុទ្ធតែត្រូវដើរឆ្លងកាត់បន្ទប់កម្ចាត់មេរោគ ដាក់ស្បែកជើងនៅខាងក្រៅ ពាក់ស្បែកជើងកវែង អាវការពារមេរោគ។ ពងមាន់ទើបចេញពីរោង ក៏ត្រូវបានឆ្លងកាត់បទដ្ឋានត្រួតពិនិត្យ ដោយឧបករណ៍បច្ចេកវិទ្យានាំចូល។ ដូចជា បន្ទាប់ពីបានប្រមូលយកក្នុងថ្ងៃ ពួកគាត់ត្រូវបែកពងមាន់និងលាងសម្អាតដោយទឹកមានជាតិឧស្មនអូហ្សូន ធ្វើប្រព្រឹត្តកម្មឧស្មនអូហ្សូន សម្ងួតពងមាន់ និងសុក្រិតវគ្គវេច្ចខ្ចប់។ នៅលើថង់ខ្ចប់ពងមាន់ស្អាតតៀនវៀន (Tien Vien) សុទ្ធតែមានព័ត៌មានគ្រប់គ្រាន់ អំពីថ្ងៃវេចខ្ចប់និងកាលផុតកំណត់។ បន្ទាប់ពីធ្វើដំណាក់កាលខាងលើបានរួចរាល់ ផលិតផលនឹងបានបញ្ជូនទៅផ្សារទំនើប ភោជនីយដ្ឋាន សហគ្រាសច្នៃស្បៀងអាហារ។

បានដឹងថាប៉ុន្មានឆ្នាំកន្លងហើយ ក្រុមហ៊ុនតៀនវៀន (Tien Vien) បានសហការចិញ្ចឹមសត្វ ចែកចាយផលិតផលតាមប្រព័ន្ធគ្មានចន្លោះ សម្រាប់កសិដ្ឋានចិញ្ចឹមសត្វជាង៣០ នៅលើភូមិសាស្រ្តស្រុកចឿងមី (Chuong My)។ ស្តង់ដារនីយកម្មបទដ្ឋានចិញ្ចឹមសត្វលើគ្រប់ប្រព័ន្ធ ធានាបានគុណភាព និងផលិតផលដទៃដំណាលគ្នា។ ហេដ្ឋារចនាសម្ពន្ធតំបន់កែច្នៃ វេចខ្ចប់ផលិតផលពងមាន់ កម្លាំងផលិត២០០.០០០គ្រាន់ក្នុងមួយថ្ងៃ។ ផលិតផលឆ្លើយតបគ្រប់គ្រាន់នូវតម្រូវការខាងអនាម័យពេទ្យសត្វ និងសុវត្ថិភាពស្បៀងអាហារ។



ទេសភាពកសិដ្ឋានទូលាយជាង១០ហិកតា របស់ក្រុមហ៊ុនភាគហ៊ុនតៀនវៀន (Tien Vien)  (ឃុំដាយអៀន - Dai Yen ស្រុកចឿងមី - Chuong My ទីក្រុងហាណូយ)។ រូបថត៖ ខាញ់ឡុង

 

លោកត្រឹន ថាញណាម (Tran Thanh Nam) អនុរដ្ឋមន្រ្តីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ រួមនឹងក្រុមការងារអញ្ជើញទៅត្រួតពិនិត្យជាក់ស្តែងនូវប្រព័ន្ធផលិតកម្ម អាជីវកម្មផលិតផលសត្វចិញ្ចឹម (ពងមាន់) របស់ក្រុមហ៊ុនតៀនវៀន (Tien Vien) ។ រូបថត៖ ខាញ់ឡុង

 

មេមាន់ពូជបានជ្រើស ជាមាន់ដែលមានសុខភាពល្អ ចិញ្ចឹមក្នុងបទដ្ឋានគ្មានចន្លោះ បានបែងតាមអាយុសត្វ។ រូបថត៖ កុងដាត

 

ពងមាន់បានបែងមុនពេលយកទៅច្នៃលើកដំបូង។ រូបថត៖ កុងដាត


បន្ទាប់ពីប្រមូលយកក្នុងថ្ងៃ ពងមាន់បានបែងនិងលាងស្អាតដោយទឹកចម្រុះឧស្មនអូហ្សូន ធ្វើប្រព្រឹត្តកម្មដោយឧស្មនអូហ្សូន សម្ងួតពងមាន់ និងវេចខ្ចប់ជាស្រេច។ រូបថត៖ កុងដាត

 

បទដ្ឋានកែច្នៃ លាងជម្រះពងមាន់ និងជ្រើសចោលនៅពងមាន់ ដែលមិនគ្រប់គុណភាព។ រូបថត៖ ខាញ់ឡុង

 

ឃ្លាំងបន្ទុកពងមាន់ បានរក្សានៅសីតុណ្ហភាពត្រជាក់ បានធ្វើប្រព្រឹត្តកម្មដោយឧស្មនអហ្សូន ឃ្លាំងនីមួយៗមានទំហំ២០ម៉ែត្រការេ បានដាក់ដំឡើងម៉ាស៊ីនបូមឧស្មនអូហ្សូនពីរ។ រូបថត៖ កុងដាត

 

ពងមាន់ចេញពីរោង បានឆ្លងកាត់បទដ្ឋានត្រួតពិនិត្យដោយឧបករណ៍បច្ចេកវិទ្យានាំចេញ។ រូបថត៖ ខាញ់ឡុង

 

បទដ្ឋានព្រីនកាលផុតកំណត់ នៅលើពងមាន់ ដែលបានច្នៃដំបូងរួចហើយ។ រូបថត៖ ខាញ់ឡុង

 

នៅឆ្នាំ២០២០ ពងមាន់តៀនវៀន (Tien Vien) បានគណៈកម្មការប្រជាជនទីក្រុងហាណូយ ចេញលិខិតទទួលស្គាល់ជាផលិតផល OCOP លំដាប់ផ្កាយ៤ រួមមានពងមាន់ស្រុកតៀនវៀន (Tien Vien) ពងមាន់តៀនវៀន (Tien Vien) ពងសត្វក្រូចតៀនវៀន (Tien Vien)។ ក្រៅពីនោះ នៅមានផលិតផល OCOP ពីរ លំដាប់ផ្កាយ៣ គឺជើងមាន់ត្រាំស្លឹកគ្រៃម្ទេស និងនំ Caramen។

តំណាងក្រុមហ៊ុនឱ្យដឹងថា ការដែលចូលរួមកម្មវិធី OCOP បង្កលក្ខណៈឱ្យតៀនវៀន (Tien Vien) អះអាងកិត្យានុភាពនៅលើទីផ្សារស្បៀងអាហារ បានអ្នកប្រើប្រាស់ពេញនិយមចូលចិត្តខ្លាំង។ នេះក៏ជាឱកាសសម្រាប់តៀនវៀន (Tien Vien) បោះជំហានពង្រីកសក្តានុពលដែលធ្លាប់មាន ជំរុញកំណើនសេដ្ឋកិច្ចក្រុមហ៊ុនដោយឡែក និងមូលដ្ឋានជាទូទៅ។

រៀងរាល់ខែ ក្រុមហ៊ុនតៀនវៀន (Tien Vien) បានផ្គត់ផ្គង់ពងមាន់ឱ្យទីផ្សារជាង២.០០០.០០០គ្រាន់ សាច់មាន់២តោន តាមរយៈក្រុមហ៊ុន ផ្សារទំនើប ភោជនីយដ្ឋានក្នុងនិងក្រៅទីក្រុងហាណូយ ចំនួន១០០ ដែលជាដៃគូប្រើប្រាស់ផលិតផល។ ផលិតផលសុទ្ធតែឆ្លើយតបនឹងតម្រូវការអំពីសុវត្ថិភាពស្បៀងអាហារ មានក្របវេចខ្ចប់ យីហោ ស្វែងរកប្រភពដើមគ្រប់គ្រាន់ តាមការកំណត់។

ក្រុមហ៊ុនកំពុងបង្កើតការងារស្ថេរភាព សម្រាប់ពលករជាង៣០នាក់ ប្រាក់ចំណូលមធ្យមម្នាក់នៅឆ្នាំ២០២០ ៦.៥០០.០០០ដុងក្នុងម្នាក់ក្នុងមួយខែ, បុគ្គលិក ពលករ របស់ក្រុមហ៊ុនសុទ្ធតែបានចូលរួមធានារ៉ាប់រងសង្គម តាមបទបញ្ញត្តិនៃច្បាប់។

កន្លងហើយ លោកត្រឹន ថាញណាម (Tran Thanh Nam) អនុរដ្ឋមន្រ្តីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ រួមនឹងក្រុមការងារនៃក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ បានចុះទៅត្រួតពិនិត្យជាក់ស្តែងនូវប្រព័ន្ធផលិតកម្ម អាជីវកម្មផលិតផលសត្វចិញ្ចឹម  (ពងមាន់) របស់ក្រុមហ៊ុនភាគហ៊ុនតៀនវៀន (Tien Vien) និងវាយតម្លៃរួមលើក្រុមហ៊ុន អំពីមូលដ្ឋានអនុវត្តគ្រប់គ្រាន់ នូវខ្លឹមសារកម្មវិធីសហការអភិវឌ្ឍន៍ប្រព័ន្ធផ្គត់ផ្គង់បន្លែ សាច់សុវត្ថិភាព សម្រាប់ទីក្រុងហាណូយ ដំណាក់កាល២០១៥ ២០២០។

ដោយសារបានវាយតម្លៃជាផលិតផលស្អាត មានកិត្យានុភាព សព្វថ្ងៃ ពងមាន់ស្អាតតៀនវៀន (Tien Vien) ក្លាយជាប្រភពស្បៀងអាហារទំនុកចិត្តសម្រាប់អ្នកប្រើប្រាស់៕


ផលិតផលពងមាន់មួយចំនួនរបស់ក្រុមហ៊ុនតៀនវៀន (Tien Vien)។ រូបថត៖ ខាញ់ឡុង










 

អនុវត្ត៖ ខាញ់ឡុង - កុងដាត

ប្រែសម្រួល៖ រីកើង


បណ្តាអត្ថបទបានផ្សាយ