
ផ្សារហ៊ុនរបស់ចិនកំពុងធ្លាក់ចុះ (Image: VNA)
នាថ្ងៃទី២៧ខែកក្កដាឆ្នាំ២០១៥ ផ្សារហ៊ុនទ្វីបអាស៊ីបានធ្វើកស្សិណសាក្សីរលកធ្លាក់តំលៃជាពិសេសគឺផ្សារហ៊ុនសៀងហៃរបស់ចិន។ ដោយមិនអើពើដល់ការខំប្រឹងប្រែងជួយឧបត្ថម្ភទីផ្សាររបស់រដ្ឋាភិបាលផ្សារហ៊ុនសៀងហៃបានធ្លាក់តំលៃទាបបំផុតក្នុងរយៈពេល៨ ឆ្នាំកន្លងទៅ។ តាមមជ្ឈដ្ឋានអ្នកវិភាគថា៖ មូលហេតុនៃរលកធ្លាក់តំលៃនៅផ្សារហ៊ុនសៀងហៃនេះ គឺបណ្ដាតូរលេខស្ថិតិដែលរដ្ឋាភិបាលចិនទើបនឹងប្រកាស ក្នុងនោះ បានសឲ្យឃើញថា៖ ខឿនសេដ្ឋកិច្ចធំទីពីរលើពិភពលោកកំពុងប្រឈមមុខ នឹងការសាកល្បងជាច្រើន។ លទ្ធផលនៃការស្រាវជ្រាវនាពេលថ្មីៗនេះបានឲ្យដឹងថា៖ សន្ទទស្សន៍នៃមណ្ឌលផលិតកម្មរបស់ចិនបានធ្លាក់ចុះទាបបំផុតពីខែមេសារឆ្នាំ២០១៤។ បណ្ដាវិនិយោគិនមិនជឿជាក់ទៅលើវិធានការដែលរដ្ឋាភិបាលចិនទើបនឹងអនុវត្តសំដៅស្តារផ្សារហ៊ុនឡើងវិញនោះឡើយ។ មិនត្រឹមតែទីផ្សារហ៊ុននៅសៀងហៃ នាថ្ងៃដដែលផ្សារហ៊ុនហុងកុង (ចិន) បានធ្លាក់សន្ទទស្សន៍ដល់៣,០៩% ហើយផ្សារហ៊ុនតៃវ៉ាន់ ក៏បានប្រឈមមុខនឹងវាសនាប្រហាក់ប្រហែលគ្នាដែរ៕
តាម VOV5-វិទ្យុសម្លេងវៀតណាម