17/01/2018 10:45 GMT+7 Email Print Like 0

ផ្សារព្រំដែនគំរូវៀតណាម-កម្ពុជាបើកការដ្ឋានសាងសង់


 រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា លោក ប៉ាន សូរស័ក្តិនិងឯកអគ្គរដ្ឋទូតវៀតណាមប្រចំានៅកម្ពុជា
លោក Vu Quang Minh ត្រួតពិនិត្យដំណើរការសាងសង់

នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២​០១៨ នៅ ឃុំដា ស្រុកមេមត់ខេត្តត្បូងឃ្មុំ​របស់​ប្រទេស កម្ពុជា​ជាប់ ជាមួយ​ច្រក​ព្រំ​ដែន​ Chang Riec ខេត្ត Tay Ninh​ ប្រទេសវៀត​ណាម​ ក្រសួង​ឧស្សាហ ពាណិជ្ជកម្ម​វៀត​ណាម​បាន​រួមស​ហការ​ជាមួយ​ក្រសួងណាណិជ្ជក​ម្មក​ម្ពុជា រៀប​ចំពិធី បញ្ចុះ​បឋមសិលានិង​បើក​ការដ្ឋាន​សាងសង់​ផ្សារព្រំ​ដែន​គំរូវៀ​ត​ណាម​-កម្ពុជា។​

ផ្សារនេះបានសាងសង់លើផ្ទៃដីជិត២ម៉ឺ​នម៉ែត្រការ៉េ​ ជាមួយ​ទុន​វិនិ​យោគឥត​សំណង់របស់ រដ្ឋាភិបាលវៀ​ត​ណាម ប្រមាណ​ជិត២លាន​ដុល្លារអាមេរិក។ នេះជាគោល​ការណ៍របស់ រដ្ឋាភិបាលវៀតណា​មនិ​ងក​ម្ពុជា សំដៅជ​ម្រុញការ​ជួបប្រាស្រ័យ​សេដ្ឋកិច្ច​ ពាណិជ្ជកម្ម លើក​កំពស់ជីវភាព​រស់នៅ របស់​ប្រជាជន​តាម​បណ្តោយ​ព្រំដែន​នៃប្រទេស​ទាំង​ពីរ​។
 
អញ្ជើញថ្លែងមតិក្នុងពិធី ឯកអគ្គរដ្ឋទូ​តវៀតណាម ប្រចាំនៅកម្ពុជា លោក ​Vu Quang Minh បា​ន​គូស​បញ្ជាក់​ថា នេះ​ជាគម្រោងការសាកពិ​សោធន៍ដំបូ​ងធ្វើជាបុ​ព្វបទ សម្រាប់អភិវឌ្ឍន៍​ប្រព័ន្ធផ្សារ​ព្រំដែន​រវាង​ប្រទេសទាំង​ពីរនាពេល​ខាងមុខ​៕

 

តាម VOV5 - ​វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ