09/09/2015 09:20 GMT+7 Email Print Like 0

ផ្សារណាត់ពាណិជ្ជកម្មអន្តរជាតិវៀតណាម-ចិនលើកទី១៥នឹងបានប្រព្រឹត្តទៅនៅខេត្តLao Cai

ផ្សារណាត់ពាណិជ្ជកម្មអន្តរជាតិវៀតណាម-ចិនលើកទី១៥ដោយប្រធានបទ “សហប្រតិបត្តិការ-សន្និសីទរួមធ្វើ​សមាហរណកម្មអភិវឌ្ឍន៍”បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៧វិច្ឆិកាឆ្នាំ២០១៥នៅក្រុង​ Lao Cai ខេត្ត
Lao Cai ភាគខាងជើងវៀតណាម។ តាមគំរោង ផ្សារណាត់នេះ នឹងមានស្តង់ទំនិញចំនួន ៨០០ មកពីអង្គភាពអាជីវកម្មចំណុះបណ្តាវិស័យសេដ្ឋកិច្ចចំនួន៥០០អង្គភាព។ ​ថ្លែងមតិក្នុងសន្និសិទកាសែតនាព្រឹកថ្ងៃទី៨ ខែកញ្ញា​ ឆ្នាំ២០១៥ នៅក្រុងហាណូយ លោក Hoang Chi Hien នាយករងមន្ទីឧស្សាហ-ពាណិជ្ជកម្មខេត្ត​ Lao Cai ថា៖

“យើងខ្ញុំកំពុងផ្សាភ្ជាប់ឲ្យអង្គភាពអាជីវកម្មមានការទាក់ទងផ្ទាល់ជាមួយគ្នា។​ភាគីចិនក៏ដូចជាភាគីវៀតណាមដែរ អង្គភាពនានាបានម្ចាស់ការក្នុងការស្រាវ ជ្រាវទីផ្សារភូមិសាស្ត្ររបស់គ្នាទៅវិញទៅមក។​យើងខ្ញុំរំពឹងទុកថា តាមរយៈផ្សាណាត់នេះ​ខេត្ត Lao Cai និងទាក់ទាញបានអង្គភាពអាជីវកម្មជាច្រើនមកវិនិយោគធ្វើអាជីវកម្ម រួមចំណែកចូលសកម្មភាពនាំចេញនាំចូលនៃប្រទេស​ទាំងពីរផងដែរ”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ