19/03/2015 11:15 GMT+7 Email Print Like 0

ផ្សារណាត់ពាណិជ្ជកម្មអន្តរជាតិវៀតណាមលើកទី២៥នឹងប្រព្រឹត្តទៅពីថ្ងៃទី១៥ដល់ថ្ងៃទី១៨ខែមិនាឆ្នាំ២០១៥

Vietnam Expo 2015 ត្រូវបានរំពឹងទុកថា នឹងបន្តនឹងពង្រីកជោគជ័យនៃ Vietnam Expo 2014

ដោយប្រធានបទ “សហប្រតិបត្តិការឆ្ពោះទៅសហគមន៍សេដ្ឋកិច្ច​អាស៊ាន” ផ្សារ​ណាត់​ពាណិជ្ជកម្ម​អន្តរជាតិ​លើក​ទី២៥ (VIETNAM​ EXPO 2015) នឹង​បានប្រព្រឹត្ត​ទៅនៅមជ្ឈមណ្ឌល​ពិព័រណ៍​វៀតណាម (VEFAC) លេខ១៤៨​វិថី​Gi​ang Vo ក្រុងហាណូយ​(វៀតណាម)។ នេះជា​សកម្មភាព១​ក្នុងចំណោម​សកម្ម ភាព​ពន្លឿន​ពាណិជ្ជកម្ម​មានអត្ថន័យ​សំខាន់របស់ផ្នែក​ឧស្សាហកម្ម​វៀត​ណាម​រួមចំ​ណែក​ចូលក្នុង​បណ្តា​កម្មវិធី​សហប្រតិ​បត្តិ​ការ ពន្លឿន​ពាណិជ្ជកម្មនាំចេញ​ នាំចូលនិង​វិនិយោគនៅ​វៀតណាម។ តាមគំ​រោង​ផ្សារណាត់​លើក​នេះ នឹង​មាន ស្តង់​ទំនិញ​ចំនួន៧២០​របស់អង្គ​ភាពអាជីវកម្ម​ចំនួន៦០០ មក​ពីប្រទេស​និង​តំបន់​ដែនដីចំនួន​២៧ ដូចជា អូស្រ្តាលី​ ជ​ប៉ុន កូរ៉េ​ខាងត្បូង រុស្ស៊ី សឹង្ហបុរី ចិន​និង​វៀត​ណាម។ មុខ​ទំនិញ​បានតាំង​បង្ហាញ​នៅទី​នេះគឺ​សម្បូរ​បែប ពី​គ្រឿងយន្ត​ ដល់​ប្រដាប់ប្រើប្រាស់និង​ផលិផលថែទាំ​សុខភាព​ជាដើម​។ VIETNAM EXPO​ 2015 គ្រោង នឹងទទួល​បានភ្ញៀវទស្សនា​ចំនួន២០ម៉ឺ​ននាក់៕

តាម VOV5- វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ