09/07/2016 14:12 GMT+7 Email Print Like 0

ផ្សារណាត់ពាណិជ្ជកម្មវៀតណាម-ឡាវ២០១៦បានបើកនៅក្រុងវៀងច័ន្ទ


ទិដ្ឋភាពនៃផ្សារណាត់

ផ្សារណាត់ពាណិជ្ជកម្មវៀតណាម-ឡាវ២០១៦ បានបើកនារសៀលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៦ នៅទី​ក្រុង​វៀង​ច័ន្ទប្រទេសឡាវ​ដោយមានការចូលរួមរបស់អង្គភាពអាជីវកម្មវៀតណាមនិងឡាវជាច្រើនកុះករ។ ថ្លែង​មតិ​ក្នុងពិធីបើកនេះ អនុរដ្ឋមន្ត្រីក្រសួងឧស្សាហ-ពាណិជ្ជកម្មវៀតណាម​លោក Nguyen Cam Tu បានឲ្យដឹងថា គោលដៅនៃការបើកផ្សារណាត់នេះគឺដើម្បីប្រតិបត្តិនូវការសន្យាធ្វើសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិរបស់រដ្ឋាភិបាល ព្រមទាំងជម្រុញការនាំចេញ បើកទូលាយបញ្តាញប្រើប្រាស់ទំនិញរបស់វៀតណាមទៅទីផ្សារ​ឡាវ​ជាដើម។

ក្នុងបទថ្លែងមតិរបស់ខ្លួន អនុរដ្ឋមន្ត្រីក្រសួងឧស្សាហ-ពាណិជ្ជកម្មឡាវ Somchith Inthamith បានសង្កត់ធ្ងន់​ថា​៖​        “ផ្សារណាត់លើកនេះជាឱកាសផង និងជាវេទិកាផ្លាស់ប្តួរជួបប្រាស្រ័យផង ជាពិសេសផ្តល់ព័ត៌មានរវាងអង្គភាពអាជីវកម្មនៃប្រទេសទាំងពីរក៏ដូចជាឱកាសស្វែងរកដៃគូធ្វើអាជីវកម្ម។​ នេះក៏ជាឱកាសសំដៅបង្កើនថែមទៀតនូវកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងប្រទេសទាំងពីរក្នុងដំណាក់កាលក្លាយទៅជាសហ
គមន៍​សេដ្ឋកិច្ចរួម អាស៊ាន”៕

តាម VOV5-វិទ្យុសម្លេងវៀតណាម


បណ្តាព័ត៌មានបានផ្សាយ