10/12/2015 09:41 GMT+7 Email Print Like 0

ផ្សារណាត់ពាណិជ្ជកម្មនិងទេសចរណ៍តំបន់ត្រីកោណអភិវឌ្ឍន៍បើកជាផ្លូវការ


ផ្សារណាត់ពាណិជ្ជកម្មនិងទេសចរណ៍តំបន់ត្រីកោណអភិវឌ្ឍន៍បើកជាផ្លូវការ (Image: VNA)

នាយប់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៥ នៅខេត្ត Champasac ភាគខាងត្បូងឡាវ ផ្សារ​ណាត់​ពាណិជ្ជកម្ម​និង​ទេសចរណ៍​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​រវាងកម្ពុជា-ឡាវ-វៀត​ណាម (CLV) បានបើក​ជាផ្លូវការ។ នេះ​គឺជា​ព្រឹត្តិការណ៍​មួយ​ក្នុង​ក្រប​ខ័ណ្ឌ​សន្និសីទ គណៈកម្មាធិការសម្រុះសម្រួលរួមលើកទី ១០ តំបន់ត្រីកោណអភិវឌ្ឍន៍​ CLV ដែល​ប្រព្រឹត្ត​ទៅចាប់​ពី​ថ្ងៃទី​៧ ដល់ទី​១០ ខែ​ធ្នូ ឆ្នាំ​២០១៥។ ផ្សារណាត់មាន​ការ​ចូល​រួម​របស់​ក្រុម​ហ៊ុន​មក​ពីឡាវកម្ពុ​ជា​និង​វៀត​ណាម​ជាច្រើន ដោយមាន​ស្តង់ទំនិញ​ចំនួន ៣០០ តាំងបង្ហាញទំនិញប្រើប្រាស់និងទំនិញវិចិត្តសិល្បៈដ៏​សម្បូរ​បែប។ ក្រៅពី​នោះមានស្តង់ទំនិញឧទ្ទេសនាមនិងផ្សព្វផ្សាយព័ត៌មាន​ស្តីពីសក្តានុភាព​ទេសចរណ៍​របស់​ប្រទេស​ទាំង​បី​ ជាពិសេសក្នុងតំបន់ត្រីកោណ​អភិវឌ្ឍន៍ CLV។ បណ្ដាក្រុមហ៊ុន​មក​ពីខេត្ត Kon Tum ខេត្ត Dak Lak និង​ខេត្ត​Dak Nong ភាគកណ្ដាលវៀតណាម បានចូលរួមផ្សារណាត់លើក​នេះ ដោយ​យក ទាំង​ទំនិញ​សំខាន់​ៗរបស់តំបន់​គឺ​៖ កាហ្វេ ស្វ័យច័ន្ទី ម្រេច ជាដើម៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ