18/08/2018 12:05 GMT+7 Email Print Like 0

ផ្សព្វផ្សាយទេសចរណ៍វៀតណាមនៅអូស្ត្រាលីនិងនូវែលសេឡង់


 ទិដ្ឋភាពនៃពិធីផ្សព្វផ្សាយទេសចរណ៍នៅអូស្ត្រាលី (រូបថតៈ VOV) 

 នាយប់ថ្ងៃទី១៥ ខែសីហា ឆ្នាំ​២០១៨ នៅទីក្រុង Sydney រដ្ឋ New South Wales ប្រទេស អូស្ត្រាលី​ក្រុម​ការ​ងារ​នៃ​អគ្គនាយកដ្ឋាន​ទេស ចរណ៍វៀតណាមដឹកនាំដោយ​អគ្គនាយកលោក Nguyen Van Tua​n បានរៀបចំកម្ម​វិធីផ្សព្វ​ផ្សាយអំពី​ទេស​ចរណ៍វៀតណាមឆ្នាំ ២០១៨។
 
នេះជាទីតាំងរមួយក្នុង​ចំណោមទីតាំងទាំង៥ដែលត្រូវបានជ្រើសរើសក្នុងកម្មវិធីផ្សព្វផ្សាយវិស័យទេសចរណ៍ឆ្នាំ២០១៨ របស់​អគ្គនាយកដ្ឋានទេស ចរណ៍វៀតណាម សម្រាប់ទីផ្សារទេសចរណ៍តំបន់ប៉ាស៊ីហ្វិក រួមមានទីផ្សារ​នូវែល​ហ្សេឡង់​ និងទីក្រុងមួយចំនួនរបស់ អូស្រ្តាលីដូចជា ទីក្រុង Melbourne, រដ្ឋ Victoria, Adelaide, រដ្ឋអូស្ត្រាលី​ខាងត្បូង; Brisbane រដ្ឋ Queensland  និង Sydney រួមទាំងរដ្ឋ New South Wales ផង។
 
អញ្ជើញ​ថ្លែងមតិក្នុងពិធីបើក លោក Nguyen Van Tuan បានអះអាងថា អូស្រ្តាលី​និង​នូវែលហ្សេឡង់​តែង​តែ​ស្ថិត​ក្នុង​ Top ទីផ្សារទេសចរណ៍ធំបំផុតចំនួន ១០ របស់វៀតណាម។ ក្រៅពីនេះល្បឿនកំណើនសេដ្ឋកិច្ចរបស់វៀត ណាម​មាន​​ការអភិវឌ្ឍយ៉ាងខ្លាំងនៅក្នុង​ប៉ុន្មានឆ្នាំថ្មីៗ​នេះដែលជាឱកាស​មួយសម្រាប់​អាជីវកនិង​ទេសចរអូស្ត្រាលី​មកស្វែងរកឱកាសសហប្រតិបត្តិការផងរួមទាំងធ្វើដំណើ​រទេចរណ៍ផ​ង។​
 
កម្មវិធី​នេះបានចែកជាពីរផ្នែក៖ ទីមួយសម្រាប់ក្រុមហ៊ុនទេសចរណ៍វៀត ណាមមាន​ឱកាស​ជួប​ប្រាស្រ័យ​ជាមួយ​ដៃគូ​អូស្ត្រាលី និងនូវែលហ្សេឡង់។ ផ្នែកទីពីរនេះគឺជា "Road Show" ដែលត្រូវ​បានបង្ហាញ​តាមរយៈ​អត្ថបទ​សរសេរ​ Clip រូបភាព ដោយឧទ្ទេស​នាមអំពីទីមកដល់​ រូបភាព ទឹកដីមនុស្ស​ និង​ផលិត​ផល​ទេសចរណ៍​វៀត​ណាម​។
 
កម្មវិធីផ្សព្វផ្សាយទេសចរណ៍វៀតណាម២០១៨នៅអូស្រ្តាលីនិងនូវែល ២០១៨ ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​មាន​ការជួយ​ឧបត្ថម្ភពី​ក្រុមហ៊ុនវៀតណាមចំនួន​ ១៥ រួមមាន ក្រុមហ៊ុន Tweet Worl​d Travel និងក្រុម​ហ៊ុន​អាកាស​ចរណ៍​វៀត​ណាម (Vietna​m Airline​s)៕​

 

តាម​ VOV5 - ​វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ