24/05/2016 09:38 GMT+7 Email Print Like 0

ផ្សព្វផ្សាយរូបភាពទឹកដីនិងមនុស្សវៀតណាមនៅប្រទេសន័រវេស


ផ្សព្វផ្សាយរូបភាពទឹកដីនិងមនុស្សវៀតណាមនៅប្រទេសន័រវេស

ក្នុងឱកាសពិធីបុណ្យវប្បធម៌និងភាសាឆ្នាំ២០១៦ ដែលបានប្រព្រឹត្ត​ទៅនៅរដ្ឋធា​នី Oslo នោះ ស្ថានទូត​វៀត​ណាម​ប្រចាំនៅ​ន័រវេស ក៏បានរៀបចំការ តាំងពិព័រណ៍អំពីវៀត​ណាម សំដៅផ្ស​ព្វផ្សាយ​រូបភាព​ទឹកដីមនុស្ស​និង​ការ​ពន្លឿន​ទេសចរណ៍ផងដែរ។ គណៈចាត់តាំងពិធីនេះ ក៏ដូចជាអ្នកទស្សនា​សុទ្ធតែវាយ តម្លៃ​ខ្ពស់ចំពោះ​ប្រធាន​បទរបស់វៀតណាម ដែលតាំងបង្ហាញនៅទីនេះដែលក្នុងនោះមានផលិតផលសិប្បកម្ម​វិចិត្រសិល្បៈ ម្ហូប​អាហារ​ប្រពៃណី និងការឧទ្ទេស នាមអំពីសិល្បៈរបាំតុក្កតាទឹកដ៏វិសេស​វិសាល។ ស្ថានទូតវៀតណាម​ប្រចាំនៅ ន័រវេស​ ក៏បានរួមសហការជាមួយស្ថានទូតអាស៊ាន ចំនួន៤ទៀត​រួមមានឥណ្ឌូនេស៊ីម៉ីយ៉ាន​ម៉ា ហ្វីលីពីន និងថៃ រៀបចំ​កន្លែងឧទ្ទេសនាម អំពីសហគមន៍អាស៊ាន​ក្នុង​នោះ បានរួមបញ្ជូលជាមួយការឧទ្ទេសនាម អំពីទឹ​កដី មនុស្ស​វប្បធម៌​និងការពន្លឿន ទេសចរណ៍របស់វៀតណាមផងដែរ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ