16/04/2016 08:00 GMT+7 Email Print Like 0

ផ្សព្វផ្សាយវប្បធម៌វៀតណាមនៅពិធីបុណ្យពហុជាតិសាសន៍នៅប្រទេសឆែក


ផ្សព្វផ្សាយវប្បធម៌វៀតណាមនៅពិធីបុណ្យពហុជាតិសាសន៍នៅប្រទេសឆែក

ពិធីបុណ្យវប្បធម៌ពហុជាតិសាសន៍​អន្តរជាតិបានប្រព្រឹត្តទៅនាថ្ងៃទី​១៤ ខែ​មេសា ឆ្នាំ​២០១៦ នៅទីក្រុង Zlin របស់​សាធារណរដ្ឋ​ឆែក។ ពិធីបុណ្យនេះបានរៀបចំ ឡើង​សំដៅ​ឧទ្ទេសនាម​ជាមួយ​ប្រជាជន​ឆែក​នូវ​លក្ខណៈ​វិសេស​វិសាល​ នៃវប្បធម៌​​ប្រពៃណីរបស់ប្រទេសនានាលើពិភពលោក។ ជារៀងរាល់ឆ្នាំ គណៈ​ចាត់​តាំង នឹង​ជ្រើស​រើសប្រទេសចំនួន២ សម្រាប់ចូលរួមព្រឹត្តិការណ៍នេះ ហើយប្រទេស នីមួយៗ​នឹង​មាន​ឱកាស​ផ្សព្វ​ផ្សាយ​វប្បធម៌​របស់​ខ្លួនក្នុងរយៈពេល១ថ្ងៃ។ ឆ្នាំនេះ​វៀត ណាមនិង​អេស្ប៉ាញ​បាន​ជ្រើស​រើស​ដើម្បី​ឧទ្ទេសនាម​វប្បធម៌​របស់​ខ្លួន​ជាមួយ​ប្រជាជនឆែក។ លោក Lukas Koutny នាយករៀបចំគម្រោងការនៃពិធីបុណ្យនេះ​បាន​ឲ្យដឹង​ថា៖​ “ខ្ញុំជ្រើសរើសវៀតណាមដោយសារប្រជាជនឆែក មិនទាន់ស្គាល់ច្រើនអំពីប្រទេស​វៀតណាម​ឡើយ​។ សម្បី​តែមាន​ជនខ្លះ​មិន​ទាន់ស្គាល់ ដល់សិល្បៈម្ហូបអាហារ​ឬ ទិដ្ឋភាព​ផ្សេងទៀត​នៃជីវភាព​រស់នៅ​ក្នុង​សង្គម​របស់វៀត​ណាម​ផង​ដែរ។ ដោយ​ហេតុនេះ គោលដៅរបស់យើងខ្ញុំគឺឧទ្ទេសនាមខឿនវប្បធម៌វៀតណាម ព្រមទាំង​លប់ ចោល​របាំង​វប្បធម៌រវាងសហគមន៍ទាំងពីរទៀតផង”៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ