21/04/2019 11:03 GMT+7 Email Print Like 0

ផ្សព្វផ្សាយអាវផាយវៀតណាម នៅសប្តាហ៍បង្ហាញម៉ូតសំលៀកបំពាក់សកលនៅឥណ្ឌា


 ឈុតសម្ដែងដែលមានលក្ខណៈស្រស់ស្អាតអាវផាយរបស់វៀតណាម (រូបថត៖ vnanet.vn)
 

 ឈុតសម្ដែងលក្ខណៈ​ស្រស់ស្អាតអាវផាយរបស់វៀតណាម បានស្ថិ​តក្នុងក្របខ័ណ្ឌនៃសប្តាហ៍បង្ហាញ​ម៉ូត​សំលៀក​បំពាក់ស​ក​ល ដែល​បានប្រ​ព្រឹត្តិទៅចាប់បីថ្ងៃទី១៧ ដល់ថ្ងៃ​ទី១៩ ខែមេសា ឆ្នាំ​២​០១៩ នៅទីក្រុង  Film City នៅ Noida​ Uttar Pradesh នៃប្រទេសឥណ្ឌា។

ដើម្បីផ្សព្វផ្សាយវប្បធម៌ ម៉ូតអាវផាយប្រពៃណីវៀតណាមទៅកាន់មិត្តភក្តិអន្តរជាតិនោះ ស្ថានទូត​វៀត​ណាម​ប្រចាំនៅ​ប្រទេសឥ​ណ្ឌា បានសហការជាមួយក្លឹបភាពយន្តនិងទូរទស្ស​ន៍អន្តរជាតិ Marwah Studios នៅទី​ក្រុង Noida បានរៀបចំ​ឈុតសម្ដែងម៉ូតអាវផាយផ្នែកបុរ​ស និងនារីប្រពៃណីវៀតណាម។

ឈុត​សម្ដែង​ដែលមានលក្ខណៈ​ស្រស់ស្អាតអាវ​ផាយរបស់​វៀតណាម​បានស្ថិតក្នុង​ក្របខ័ណ្ឌ​នៃសប្តាហ៍​បង្ហាញម៉ូត​សំលៀក​បំពាក់​​សកល ដែលបានប្រព្រឹត្តិទៅចាប់បីថ្ងៃទី ១៧ ដល់ថ្ងៃទី ១៩ ខែមេសា នៅទីក្រុង  Film City នៅ Noida Uttar Pradesh នៃប្រទេសឥណ្ឌា។ឈុតសម្ដែងនេះត្រូវបានរៀបចំយ៉ាងម៉ត់ចត់ តាមរយៈកា​រ​ម្ដែងរបស់​កម្មាភិបាល​ និងបុគ្គលិកស្ថានទូតតែម្ដង។ លើសពីនេះទៅទៀត ឈុតសម្ដែងម៉ូតនេះក៏​ទទួល​បាន​ការ​និយម​ចូល​ចិត្ត​ពីសំណាកទស្សនិកជនផងដែ​រ៕

 

តាម ​VOV5 - ​វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ