04/11/2014 09:57 GMT+7 Email Print Like 0

ផ្សព្វផ្សាយអង្ករ ជលផល ផ្លែឈើនៃតំបន់វាលទំនាបទន្លេ Cuu Long


ផ្សារលេចទឹកនៅតំបន់វាលទំនាបទន្លេ Cuu Long

នាថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅខេត្ត Soc Trang ភាគខាងត្បូងវៀតណាមបាន​ប្រព្រឹត្ត​ទៅ​តាំង​ពិព័រណ៍ “អង្ករក្រអូប ជលផលស្អាត ផ្លែឈើឆ្ងាញ់​ ពាណិជ្ជកម្មនិងទេសចរណ៍​នៅតំបន់វាល​ទំ​នាប​​​ទន្លេ Cuu Long ឆ្នាំ២០១៤” ដោយមានការចូលរួមរបស់ស្តង់ទំនិញចំនួន ៦០០ ស្តង់ មក​ពី​បណ្ដា​ក្រសួងស្ថាប័នមជ្ឈឹម រដ្ឋធានីហាណូយ ទីក្រុងហូជីមិញនិងខេត្តក្រុងទាំង១៣នៅ​តំ​បន់​​វាលទំនាបទន្លេ Cuu​ Long។ ព្រឹត្តការណ៍នេះ ស្ថិតនៅក្នុងកម្មវិធី វេទិការ​សហប្រតិបតិ្តការ​សេដ្ឋកិច្ច​តំបន់វាលទំនាបទន្លេ Cuu Long –​ Soc Trang ឆ្នាំ២០១៤ ដែលនឹង​រៀប​ចំ​ឡើង​ ចាប់​ពី​ថ្ងៃ​ទី៥ដល់ទី៧ ខែវិច្ឆិកាខាងមុខ។

លោក Tran Thanh Nghiep អនុប្រធានអចិន្ត្រៃនៃគណៈកម្មាធិការប្រជាជនខេត្ត Soc Trang និង​ជា​ប្រធានគណៈចាត់តាំង តាំងពិព័រណ៍នេះ​ បានឲ្យដឹងថា៖ “តាំងពិព័រណ៍នេះបានសរឃើញថា ការអភិវឌ្ឍន៍នៃខ្សែសង្វាក់តំលៃមុខទំនិញកសិកម្ម នៅតំបន់ខុសគ្នា។ក៏តាមតាំងពិព័រណ៍នេះ យើង​បានឃើញការរីកចំរើនក្នុងការអនុវត្តវិទ្យាសាស្ត្របច្ចេកទេសក្នុងផលិតកម្ម សំដៅ​ជំរុញ​ឲ្យ​កសិផល​អភិវឌ្ឍន៍យ៉ាងល្អថែមទៀត”៕

 តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ