11/03/2016 10:13 GMT+7 Email Print Like 0

ផ្សព្វផ្សាយវប្បធម៌វៀតណាមនៅព្រះរាជាណាចក្រអង់គ្លេស

សំដៅផ្សព្វផ្សាយវប្បធម៌វៀតណាម នៅព្រះរាជា​ណាច​ក្រអង់​គ្លេស សមាគម​និស្សិត​វៀត​ណាម នៅសាក​លវិទ្យាល័​យ ​University College London (Vietsoc UCL) នឹងរៀបចំពិធី​បុណ្យវៀតណាម​ឆ្នាំ២០១៦ (Vietfest 2016) នៅ ក្រុងឡុង​នាថ្ងៃ​ទី១៤ ខែ​មិនា​ខាងមុខ។ Vietfest 2016 ជាព្រឹត្តិការប្រចាំ​ឆ្នាំ របស់ Vietsoc 2016 ក្នុង​គោល​ដៅផ្សព្វ​ផ្សាយ​សម្រស់​ប្រពៃណី​វប្បធម៌​សិល្បៈ ម្ហូបអាហារនិង​មនុស្ស​វៀត​ណាម ទៅដល់​ប្រជា​ជន​ក្រុង​ឡុង​និយាយ​ដោយ​ឡែក និង​ព្រះរាជាណាចក្រ​អង់គ្លេសនិ​យាយរួម​។ តាមរយៈ Vietfest 2016 នេះ Vietsoc 2016 ចង់​ផ្ញើរ​សារ​មួយទៅ​និស្សិត​វៀតណាម កំពុងសិក្សាលើទូទាំង ពិភពលោកអំពីមោទនភាពដែលជាជនវៀត​ណាម និងមាន​មោទន​ភាព​អំពី វប្បធម៌​វៀតណាម​។ Vietsoc UCL មានបំណងថា មិត្តទាំងអស់គ្នានឹង​ប្រឹងប្រែង​សកម្ម ថែម ទៀតក្នុង​ការ​ខំប្រឹង​ប្រែង​ឧទ្ទេស​នាមរូប​ភាព និងមនុស្សវៀតណាមទៅកាន់មិត្ត​ភក្តិអន្តរជាតិ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ