04/12/2017 09:34 GMT+7 Email Print Like 0

ផ្សព្វផ្សាយលើកតម្កើងពាណិជ្ជសញ្ញាក្រូចនិងកសិផលមួយចំនួនរបស់ខេត្ត Ha Tinh

នាយប់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៧ ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោក Vương Đình Huệ បានអញ្ជើញចូលរួមពិធីបុណ្យផ្លែក្រូចនិងផលិតផលកសិកម្មរបស់ខេត្ត Hà Tỉnh លើកទី១ ដែលបានរៀបចំឡើងនៅមជ្ឈមណ្ឌលវប្បធម៌និងតាំងពិព័រណ៍ខេត្ត Hà Tĩnh។


ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោក Vuong Dinh Hue បាន អញ្ជើញចូលរួម
ពិធីបុណ្យផ្លែក្រូចនិងផលិតផលកសិកម្មរបស់ខេត្ត Ha Tinh

ពិធីបុណ្យផ្លែក្រូចនិងផលិតផលកសិកម្មខេត្ត Ha Tinh លើកទី ១ ឆ្នាំ២០១៧ បានរៀបចំឡើង សំដៅលើកតម្កើងពាណិជ្ជសញ្ញានិងគុណភាពរបស់ផ្លែក្រូច និងកសិផលពិសេសប្រចាំតំបន់មួយចំនួន តាមនោះ លើកកំពស់ប្រសិទ្ធិភាព​ផលិតកម្មអាជីវកម្ម រួមចំណែកជម្រុញកំណើនសេដ្ឋកិច្ចសម្រាប់ខេត្ត Ha Tinh ផងដែរ។

ក្នុងក្របខ័ណ្ឌនៃកម្មវិធីបុណ្យផ្លែក្រូចនិងផលិតផលកសិកម្ម Ha Tinh នៅ មានសកម្មភាពវប្បធម៌ សិល្បៈ តាំងបង្ហាញនិងឧទ្ទេសនាមអំពីប្រ ភេទផ្លែឈើមួយ ចំនួននិងទំនិញកសិផលជាច្រើនទៀត៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ