22/09/2015 09:39 GMT+7 Email Print Like 0

ផ្សព្វផ្សាយរូបភាពទឹកដី មនុស្សវៀតណាមតាមរយៈ clip “Welcome to Viet Nam”

នាថ្ងៃទី២១ខែកញ្ញាឆ្នាំ២០១៥ នៅ​រដ្ឋធានីហាណូយ ក្រ​សួងការបរទេសវៀត​ណាម បានរៀបចំពិធីបង្ហាញ​មុខ clip ផ្សព្វ​ផ្សាយ អំពីវៀតណាមដោយចំណងជើង​ “Welcome to Viet Nam” ដោយការ​ចូលរួម​របស់​តំណង​នៃ​ក្រសួង​ ស្ថាប័ន ផ្នែក និង​អង្គការ​អន្តរជាតិជាច្រើន នៅវៀតណាម។ ថ្លែងមតិនៅទី​នេះ អនុរដ្ឋមន្រ្តីការបរទេស​វៀត​ណាម លោក Dang Minh Khoi បានសង្កត់​ធ្ងន់​ថា ការ​កសាង clip ផ្សព្វផ្សាយ​ “Welcome to Viet Nam” សំដៅ​ ឧទ្ទេសនាម​ជាទូទៅអំពី​វៀតណាម តាមរយៈការថត​វីដេអូរ​ស្ដីពីរមនីយដ្ឋាន​ដ៏ល្បី​ឈ្មោះ នៃប្រទេសជាតិ វប្បធម៌​និង​មនុស្សវៀតណាម​ព្រម​ទាំង​សមិទ្ធិផល​លើគ្រប់វិស័យ ក្នុងបុព្វហេតុ​ផ្លាស់ប្ដូថ្មីផងដែរ។ ដោយ​មាន​រយៈ​ពេល​ជាង​៧នាទី clip “Welcome to Viet Nam” ត្រូវ​បាន​ឧទ្ទេសនាម​ជាភាសា​ចំនួន៩​នោះគឺ វៀតណាម អង់គ្លេស បារាំង ចិន រុស្ស៊ី អេស្ប៉ាញ់ ព័រទុយ​ហ្គាល់ ជប៉ុននិង​អេហ្ស៊ីប។ Clip នេះបាន​ផ្ញើរជូនទស្សនិកជន​នូវ​សារមួយ ​ស្ដីពី​ប្រទេស​វៀត​ណាម សន្តិភាព ស្ថិរភាព អភិវឌ្ឍន៍ និង​ជាទីមកដល់គួរឲ្យទាក់ទាញ​ ចំពោះមិត្ត​ភក្តិអន្តរជាតិ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ