05/07/2016 10:18 GMT+7 Email Print Like 0

ផ្សព្វផ្សាយម្ហូបអាហារវៀតណាមនៅឥណ្ឌា


ម្ហូបអាហាររបស់វៀតណាមបានឧទ្ទេសនាមក្នុងពិធី

នាយប់ថ្ងៃទី២កក្កដា នៅសណ្ឋាគារផ្កាយ៥ Trident Gurgaon នៅរដ្ឋ Haryana របស់ឥណ្ឌា ស្ថានទូតវៀតណាមបានរួមសហការជាមួយ សណ្ឋាគារផ្កាយ ៥ Trident Gurgaon រៀបចំពិធីផ្សព្វផ្សាយម្ហូបអាហារវៀតណាម។ ព្រឹត្តិការណ៍នេះបានទាក់ទាញការចូលរួមរបស់ទីភ្នាក់ងារសារព័ត៌មាននិងសារព័ត៌មានឥណ្ឌាជាច្រើន មកផ្សព្វផ្សាយព័ត៌មាន​។ ថ្លែងមតិក្នុងពិធី ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឥណ្ឌា លោក Ton Sinh Thanh បានឧទ្ទេសនាមនូវ​ម្ហូបអាហារដ៏សម្បូរបែបរបស់វៀតណាម។​ លោក Ton Sinh Thanh បានចាត់ទុកថា តាមរយៈម្ហូបអាហាររបស់​វៀត​ណាម មិត្តភក្តិ អន្តរជាតិមានឱកាសយល់បន្ថែមអំពីវប្បធម៌ម្ហូបអាហារវៀតណាមនិយាយដោយឡែកនិងវប្បធម៌របស់វៀតណាមនិយាយរួម។

នៅក្នុងពិធីផ្សព្វផ្សាយម្ហូបអាហារវៀតណាមនេះ​ មេចុងភៅ Doan Van Tuan និង Nguyen Huy Hoang មកពីសណ្ឋាគារ Furama Da Nang បានឧទ្ទេសនាមជាមួយ ទស្សនិកជននូវម្ហូបអាហាររបស់វៀតណាមដូចជា  Nem និង ចំណី Pho ប្រពៃណី។ ប្រការគួរឲ្យកត់សម្គាល់គឺ សណ្ឋាគារផ្កាយ៥ Trident Gurgaon មានសៀវភៅណែនាំមួយឧទ្ទេសនាមដោយឡែកអំពីម្ហូបអាហារវៀតណាម។​ជាពិសេសក្នុងសៀវភៅមួយ​នេះក៏បានឧទ្ទេសនាមអំពីទឹកដីនិងមនុស្សវៀតណាមទៀតផង៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ