17/07/2015 08:55 GMT+7 Email Print Like 0

ផ្សព្វផ្សាយទេសចរណ៍វៀតណាមនៅឥណ្ឌូនេស៊ី

ចាប់ពីថ្ងៃទី៣ដល់ថ្ងៃទី៧ខែសីហាឆ្នាំ២០១៥នេះ អគ្គនាយកដ្ឋាន​ទេសចរណ៍​បានសហការ​ជាមួយ​ភាគី​ទាក់ទិន​នានា រៀបចំ​កម្មវិធីផ្សព្វផ្សាយ និង​ឧទ្ទេសនាម អំពីទេសចរណ៍វៀតណាម នៅក្រុង Surabayra និង​រដ្ឋធានី Jakartaរបស់​ឥណ្ឌូនេស៊ី។ កម្មវិធី​នេះ បានបង្កើត​ឪកាស សម្រាប់​ក្រុមហ៊ុនទេសចរណ៍​វៀតណាម ជួប​ប្រាស្រ័យ ផ្លាស់​ប្តូ​ព័ត៌មាន ផ្សព្វ​ផ្សាយ​រូបភាព​ប្រទេសជាតិ​ ជាមួយដៃគូឥណ្ឌូនេស៊ី ទាក់​ទាញ​ភ្ញៀវ​ទេសចរណ៍​ឥណ្ឌូនេស៊ី​ទៅ​ទស្សនា​វៀត​ណាម។ យុទ្ធនាការ Maketing ទេសចរណ៍ដល់​ឆ្នាំ២០១៥ ដែលវៀត​ណាមកំពុង​អនុវត្ត គឺចាត់ទុ​ក​ឥណ្ឌូនេស៊ី​ ជាទីផ្សាទេសចរណ៍សំខាន់។ ទោះបីជា​ចំនួន​ភ្ញៀវ  ទេសចរណ៍​ឥណ្ឌូនេស៊ី​មក​វៀតណាម​មិន​សូវមាន​ច្រើន​ក្តី ប៉ុន្តែ​នា​ពេលអនា​គត នឹង​មានលក្ខណៈងាយ​ស្រួលសម្រាប់ជួយ​អភិវឌ្ឍន៍វិស័យ​ទេស​ចរណ៍ ពីទីផ្សារ នេះ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ