04/03/2015 17:03 GMT+7 Email Print Like 0

ផ្សព្វផ្សាយតំលៃនៃអក្សរសាស្ត្រវៀតណាមទៅដល់មិត្តភក្ដិអន្តរជាតិ

ក្នុងក្របខ័ណ្ឌ ទិវាកំណាព្យវៀតណាម២០១៥ នាព្រឹកថ្ងៃទី៣ ខែមិនា ឆ្នាំ២០១៥សិក្ខាសាលាដោយប្រធានបទ “កំ​ណាព្យវៀតណាម-ទីកន្លែងរក្សាព្រលឹងវៀត​ណាម​”បានប្រព្រឹត្តទៅនៅរដ្ឋធានីហាណូយដោ​យមាន​ការចូល​រួម​របស់​កវីជាច្រើននាក់នៅក្នុងប្រទេស និងតំណាងអន្តរជាតិ១៥០នាក់ ដែលជាកវី អ្នកបកប្រែអ្នករិះគន់​ អក្សរ​សាស្ត្រ ​មកពីប្រទេសចំនួន៤០លើពិភពលោក។ នេះគឺជាសិក្ខាសាលាអន្តរជាតិលើកទី២ដែលត្រូវបានរៀប​ចំ​ឡើង​ សំដៅផ្សព្វផ្សាយរាល់តំលៃនៃខឿនអក្សរសាស្ត្រវៀតណាម ក្នុងនោះមានកំណាព្យ ភ្លេង ចំពោះមិត្តភក្ដិ​អន្តរ​ជាតិ។ ថ្លែងមតិនៅទីនេះកវី Tran Nhuan Minh សមាជិកគណៈចាត់តាំងបានឲ្យដឹងថា៖

“អក្សរសាស្ត្រវៀតណាម ទទួលសមិទ្ធិជាច្រើនដ៏ឆ្នើមណាស់ប៉ុន្តែមិនទាន់បានស្គាល់​ដល់យ៉ាងច្រើននៅឡើយ។​ដោយ​ហេតុនេះ ការរៀបចំបណ្ដាសន្និសីទដូច្នេះ គឺសំដៅទាក់ទាញការយកចិត្តទុកដាក់ដល់ ជួយកវី អ្នកបកប្រែ និង​សាស្ត្រាចារ្យស្រាវជ្រាវនានាលើពិភពលោកនិងស្គាល់ដល់ការរួមវិភាគទានរបស់វាសំរាប់ខឿនអក្សរ​សាស្ត្រ​ពិភព​លោក”៕ 

 
តាម VOV5 - វិទ្យុសម្លេង​វៀតណាម
បណ្តាព័ត៌មានបានផ្សាយ