08/03/2018 09:29 GMT+7 Email Print Like 0

ផ្សព្វផ្សាយចំណីអាហារវៀតណាមនៅជប៉ុន


 ផ្លែឈើវៀតណាមត្រូវបានដាក់បង្ហាញនៅផ្សារណាត់ (រូបថត៖ VOV)

ការផ្សព្វផ្សាយពាណិជ្ជសញ្ញា “ចំណីអាហារវៀតណាម” ជាប្រធានបទនៃស្តង់ទំនិញចំណីអាហារវៀតណាម ដែលចូលរួម​ផ្សារណាត់អន្តរជាតិចំណីអាហារនិងភេសជ្ជៈ លើកទី ៤៣ (Foodex ២០១៨) ដែលបានប្រារព្ធឡើងនាថ្ងៃទី៦ ខែមិនា​ ឆ្នាំ២០១៨ នៅខេត្ត Chiba ប្រទេសជប៉ុន។ ផ្សារណាត់លើកនេះមានការចូលរួមរបស់សហគ្រាសចំនួន ​២០ ​មក​ពី​តំបន់នានាដែលមានឧត្តមភាពខាងនាំចេញកសិផល ជលផល ចំណីអាហារក្នុងទូទាំងប្រទេស។ ស្តង់ទំនិញ​វៀត​ណាម​ទាក់ទាញភ្ញៀវជាច្រើនមកទស្សនា។

Foodex ជាផ្សារណាត់អន្តរជាតិធំបំផុតនៅជប៉ុនក៏ដូចជានៅទ្វីបអាស៊ីក្នុងវិស័យចំណីអាហារនិងភេសជ្ជៈ។ ផ្សារណាត់​ឆ្នាំនេះទាក់ទាញការចូលរួមរបស់សហគ្រាសជាង៣៣០០មកពីប្រទេសនិងតំបន់ដែនដីចំនួន ៨០៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ