15/09/2017 18:01 GMT+7 Email Print Like 0

ផ្លែផ្អែមពីរដូវឈើហូបផ្លែថ្មី

រាប់សិប​ឆ្នាំ​មុន​ ស្រុក​បាវី​ (Ba Vi) ក្រុង​​ហាណូយ ជា​តំបន់ដី​ខ្ពង់​រាប​ សោះ​ក​ក្រោះ​ នៅ​ទី​នេះស្មៅក៍​ពិបាក​ដុះលូតលាស់ដែរ​។ ប៉ុន្តែ​ ចាប់ពីពេល​​អនុវត្ត​គោលការណ៍​បង្វែល​រចនា​សម្ពន្ធ​កសិកម្ម​ ពី​កម្មវិធី​ជន​បទ​ថ្មី​ ស្រុក​បាវី  (Ba Vi) បាន​ស្គាល់​​ជា​តំបន់​មួយ​ក្នុង​ចំណោម​តំបន់​ដាំ​ឈើ​ហូ​ប​ផ្លែ​ ដែល​មាន​ទិន្នផល​​ខ្ពស់​របស់​ក្រុង​ហាណូយ​។​

អំពី​ស្រុក​បាវី​ ​(Ba Vi) កំពុង​​ក្នុង​ដំណាក់​កាល​ចលនា​ខ្ពស់​នូវ​យុទ្ធនាការ​ជនបទ​ថ្មី​ឆ្នាំ​២០១៧ យើង​ខ្ញុំ​មិន​ជៀស​បាន​ការ​ភ្ញាក់​ផ្អើល​ ជាមួយ​សម្រស់​បៃតង​​ នៃ​ផ្លែ​ផ្កា​នៅ​ទី​នេះ​។​
 
នៅ​ចំពោះ​មុខគឺ​​ចម្ការឈើ​មាន​ផ្លែ​ប្រក់​ ទូលាយ​ជាង​១២​ហិកតា​ កំពុងរង​ចាំ​ថ្ងៃ​ប្រមូលផល​របស់​គ្រួសារ​ លោក​តា​​ជូត្រុង​ញូង​ (Chu Trong Nhung) និង​លោក​យាយ​ភុងធី​ធើ​ (Phung Thi Tho) នៅ​ភូមិ​វឹត​ឡាយ (Vat Lai) ​​ឃុំ​វឹត​ឡាយ (Vat Lai) ​​យើង​ខ្ញុំ​ដូច​ជា​វង្វេង​ក្នុង​តំបន់​ជនបទ ​​នៅ​តំបន់​ដី​ភាគ​ខាង​ត្បូង​។ ដើម្បី​មាន​សមទ្ធិផល​ដូច​សព្វថ្ងៃ​ លោក​យាយ​ធើ (Tho) ​ឲ្យ​ដឹងថា ពេល​មូលដ្ឋាន​មាន​គោលការណ៍​​លើកទឹក​ចិត្ត​អភិវឌ្ឍន៍​សេដ្ឋកិច្ច​គ្រួសារ​កសិកម្ម​ គ្រួសារ​មាន​ទំនុកចិត្ត​​បណ្តាក់​ទុន​ ទទួល​យក​ដីខ្ពង់​រាប​សោះ​ក្រក្រោះ​១២​ហិកតា​ តាម​បែប​កម្ចី​៥០​ឆ្នាំ​ ជាមួយ​គំនិត​ “ស្រឡាញ់​ដី​ធ្លី​ ដី​មិន​បោះបង់​មនុស្ស​”។ តាំងពី​នោះ​​ ​ លោក​យាយ​ធើ ​(Tho) ប្តេជ្ញា​ចិត្ត​ស្វែង​យល់​ ស្រាវ​ជ្រាវ​​ សិក្សា​បទ​ពិសោធន៍​ ពី​ទម្រង់​រូបភាព​សេដ្ឋកិច្ច​​​កសិដ្ឋាន​​គំរូ​ផ្សេង​របស់​ស្រុក​។​
 
ដំបូង​គ្រួសារ​ខ្ញុំ​ដាំ​សណ្តែក​ដី​ រួច​​ដាំ​ប៉ិកួដើម្បី​យក​ប្រាក់​សង​កម្មករ​ យក​ប្រាក់ថែ​ទាំ​ដំណាំក្រូច និងមៀន​...។ល។ ពី​រូបភាព​យក​ដំណាំខ្លី​ថ្ងៃ​ចិញ្ចឹម​ដំណាំ​យូរ​ថ្ងៃ​ ទើបយើង​ខ្ញុំ​អភិវឌ្ឍន៍​ចម្ការ​ឈើ​ហូប​ផ្លែ​សម្រេច​ស្តង់​ដា VietGAP ​ ដូច​ជា​សព្វថ្ងៃ​” លោក​តា​ញូង​ (Nhung) ឲ្យ​ដឹង​យ៉ាង​នេះ​។

 


 ជ្រុង​មួយ​នៃ​ចម្ការ​ឈើ​ហូប​ផ្លែ​នៅ​ឃុំ​វឹត​ឡាយ (Vat Lai) បាវី​ (Ba Vi) ក្រុង​ហាណូយ​។ តំបន់​ដី​រហោស្ថាន​នេះ កាល​ពី​មុន​
បាន​ប្រជាជន​ប្រៀប​ដូច​ជា​តំបន់​ដី​ “ស្មៅ​មិន​អាច​ណា​ដុះ​បាន​” តែ​ឥឡូវ​ជា​ចម្ការ​មាន​ឈើ​ហូប​ផ្លែ​ជាង​៥០០០ដើម​។​


 
ប្រជាជន​ភូមិ​វឹតឡាយ​ (Vat Lai) អនុវត្ត​របៀប​វប្បកម្ម​ថ្មី​ សមស្រប​​ជាមួយ​ការ​ដាំ​ដើម​ឈើនៅ​​លើ​ផ្ទៃដីទូលាយ​។
ប្រព័ន្ធ​ស្រោច​ស្របស្វ័យ​ប្រវត្តិ​ កាត់​បន្ថយ​បាន​កម្លាំង​ពលកម្ម។​


 
ចម្ការ​ឈើ​ហូប​ផ្លែ​ជាច្រើន​នៅ​ភូមិ​វឹត​ឡាយ​ (Vat Lai)  អនុវត្ត​ស្តង់​ដា​ VietGAP ក្នុង​ការ​ដាំ​ដុះ​ ដើម្បី​បង្កើ​តចេញ​ផលិតផល​​ផ្លែ​ឈើ​ស្អាត​
សុវត្ថិភាព​។ មាមីង​នៅ​ទី​នេះ​ បាន​ប្រើ​វិធី​សាស្រ្ត​សិប្បកម្ម​ចាប់​ដង្កូវ​បំផ្លាញ​ផ្កា តិច​ប្រើ​ថ្នាំ​ការពារ​រុក្ខជាតិ​ ដើម្បី​រក្សា​ផលិត​ផល​កសិកម្ម​ស្អាត។​


 អ្នក​ភូមិ​វឹតឡាយ (Vat Lai)​ដាំ​ឈើ​ហូប​ផ្លែ​គ្រប់​ប្រភេទ នៅ​លើ​ផ្ទៃដីមួយ​​ ផ្តល់​ផល​ ​ពេញ​មួយឆ្នាំ​។

 
ថ្នាល​ឈើ​ហូ​ប​ផ្លែ​បាន​ប្រជាជន​ស្រុក​បាវី​ (Ba Vi) ថែ​ទាំ​ហ្មត់​ចត់​​ ដើម្បី​បង្កើត​បាន​ផលិតផល​ដែល​មាន​គុណភាព​ល្អ​បំផុត។​

 
ថ្នាល​ម្នាស់​សម្លឹង​ដាច់​កន្ទុយ​ភ្នែក​​​នៅ​ភូមិ​វឹតឡាយ (Vat Lai)។ ដោយ​សារ​មាន​ដី​ធ្លី​ អាកាសធាតុ​សមស្រប​
ម្នាស់​ដាំ​លើ​តំបន់ដី​នេះ ល្បី​ឈ្មោះ​ផ្អែម​ឆ្ងាញ់​។​


 តំបន់ដី​វឹតឡាយ​ (Vat Lai)ខៀវ​ស្រងាត​ ដោយ​ចម្ការ​ឈើ​ហូប​ផ្លែ​។​

 
លោកតា​ប៊ូយ​វ៉ាន់​ង៉ិប​ (Bui Van Nghiep) (អាយុ​៦២​ឆ្នាំ​) នៅ​ឃុំ​វឹត​ឡាយ​ (Vat Lai)កំពុង​ប្រមូលផល​ផ្លែ​មៀន​នៅ​ខែសីហា។​

 ផ្លែមៀន​ផ្អែម​ឆ្ងាញ់​របស់​តំបន់ដី​ជាយ​ក្រុង​វឹតឡាយ​ (Vat Lai)។​

 
ក្តី​សប្បាយ​រីក​រាយ​របស់​ប្រជាជន​ស្រុក​បាវី​ (Ba Vi) ក្នុង​ថ្ងៃ​ប្រមូល​សមទ្ធិផល​​ បន្ទាប់ពី​​រដូវ​កាល​ពលកម្ម​នឿយហត់​​។​

សព្វថ្ងៃ​ រូបភាព​ចម្ការ​ឈើហូប​ផ្លែ​របស់​លោក​ជូ​ត្រុង​ញូង​ (Chung Trong Nhung) ដាំ​ក្រូចយៀន​ (Dien) ​ជាង​១០០០ដើម​ ​មៀន​១០០០ដើម ខ្នុរ​៦០០ដើម ម្នាស់​៣០០០​ដើម​ និង​ទ្រុង​ចិញ្ចឹម​ជ្រូក​ព្រៃ​​១០០០ម៉ែត្រការេ​ ចិញ្ចឹម​មាន់​ព្រលែង​៨០០ក្បាល​​ ផ្តល់​ប្រាក់​ចំណូល​ពី​៤,៥ (ប្រហែល១៧៥.៩១៨ដូល្លាអាមេរិក​)​ ដល់​ ៥ពាន់លាន​ដុង​ (ប្រហែល​ ២១៩.៨៩៧ដូល្លាអាមេរិក​)​ ក្នុង​មួយ​ឆ្នាំ​ បន្ទាប់ពី​ទូទាត់​ប្រាក់​ចំណាយ​ មធ្យ​ម​ប្រាក់​ចំណូល​សម្រេច​ជាង​២ពាន់​លាន​ដុង (ប្រហែល​៨៧.៩៥៩ដូល្លាអាមេរិក​) ​ក្នុង​មួយ​ឆ្នាំ​។​
 

“ទម្រង់​រូបភាព​ ដាំ​ឈើ​ហូបផ្លែ​ជោគ​​​​ជ័យ​​ នៅ​លើ​ដី​ខ្ពង់​រាប​របស់​គ្រួសារ​លោកតា ជូ​ត្រុង​ញូង​ (Chu Trong Nhung) - លោក​យាយ​ ភុង​ធី​ធើ (Phong Thi  Tho) បាន​គ្រួសារ​​ជាច្រើន​នៅ​ក្នុងស្រុក​រៀន​សូត្រ​ និង​បើក​ទូលាយ​វប្បកម្ម​ឈើ​​​ហូបផ្លែ​ក្នុង​ចម្ការ​​ ផ្តល់​ទិន្នផល​ខ្ពស់​”។ (លោក​​ ងោ​វៀត​ហា (Ngo Viet Ha) ប្រធាន​សមាគម​​កសិកម្ម​ឃុំ​វឹត​ឡាយ​ (Vat Lai)​។

ប្រភេទ​ផ្លែ​ឈើនៅ​​ចម្ការ​ផ្ទះ​លោក​តា​ញូង​ (Nhung) ដូចជា​ក្រូ​ចយៀន​ (Dien)​ មៀន​ហឿង​ជី​ (Huong Chi) ម្នាស់​មាន​ពូជ​មក​ពី​ស៊ូយ​ហាយ​ (Suoi Hai) ផ្គត់​ផ្គង់​ឲ្យ​​ ផ្សារ​ក្រុង​ហាណូយ ក្នុង​សម័យ​ទីផ្សារ​ណាត់​ជម្រុញ​កសិផល​​។ ទន្ទឹម​នោះ​ នៅ​ផ្គត់​ផ្គង់​​ឲ្យ​​សហគ្រាស​លក់​រាយ​ ដូច​ជា Vinmart ​ (សម្ពន្ធ​ក្រុម​ហ៊ុន​ VINGROUP) សម្រាប់​ផ្គត់ផ្គង់ឲ្យ​ទីផ្សារ​​ទូទាំង​ប្រទេស។​

ទន្ទឹមនោះ​ ដើម​ឈើ​ហូប​ផ្លែ​ថ្មី​ដូច​ជា ​ក្រូចយៀន​ (Dien)​ ​ មៀន​ហឿង​ជី (Huong Chi) ត្របែក​តៃ​វ៉ាន​...។ល។ ដំណាំ​​ឈើ​ប្រពៃណី​ដូចជា​ ​ម្នាស់​ ចេក​ ពុទ្រា នៅ​បាន​ស្រុក​បាវី​ (Ba Vi) មើល​សំខាន់​លើការ​អភិវឌ្ឍ​ និង​នាំ​មក​នូវ​ប្រភព​ចំណូល​​យ៉ាង​មាន​ប្រសិទ្ធភាពជូន​​ប្រជាជន​។​

ចេក​ ពុទ្រា​ ម្នាស់​ នៅ​ស្រុក​បាវី​ (Ba Vi) បាន​ប្រជាជន​នៅ​តំបន់​ខ្ពង់រាប​ដាំ​ ច្រើន​ឆ្នាំ​មុន​។ ​បូក​សរុប​ម្នាស់​ជាង​​១០០ហិកតា​ នៅ​លើ​ភូមិ​សាស្រ្ត​ស្រុក​បាវី​ (Ba Vi) ក្នុងនោះ​សហគ្រាស​ម្នាស់​ស៊ូ​យ​ហាយ​ (Suoi Hai) មាន​ប្រមាណ​៣០​ហិកតា​ ក្រៅពីនោះ​ ដើម​ម្នាស់​នៅ​ដាំ​រាយ​តាម​តំបន់​ដី​ចម្ការ ​នៅ​ឃុំ​វឹត​ឡាយ​ (Vat Lai) គឹម​ឡិញ (Cam Linh) ​...។ល។ ម្នាស់​វឹតឡាយ ​(Vat Lai) មាន​គុណ​សម្បត្តិ​ផ្លែ​មាំ​​ ភ្នែក​ធំ​ ផ្តល់​គុណភាព​​ផ្អែម​ឆ្ងាញ់​។ ម្នាស់​បាន​នាំយកទៅ​លក់​រាយ​នៅ​តាម​ផ្សារ​ តម្លៃ​ឡើង​ដល់​៩ពាន់​ដុង​​ក្នុង​មួយផ្លែ​។ ក្នុង​ឆ្នាំ​ ដោយសារ​ដាំ​ម្នាស់​​ពីរ​រដូវ​ នាំមក​ប្រាក់​ចំណូល​ជូន​ប្រជាជន​ជិត​២០០​លានដុង​ (ប្រហែល​ ៨៧៩៥ ដុល្លា​អាមេរិក​)ក្នុង​មួ​យ​ហិកតា​​អំឡុង​មួយ​ឆ្នាំ​។​

ចំពោះ​ផ្លែ​ពុទ្រា​និ​ងចេក​ ដើមឈើ​ប្រពៃណី​លើ​ភូមិសាស្រ្ត​ស្រុក​បាវី​ (Ba Vi) តែង​ដាំ​ប្រមូល​ផ្តុំ​នៅ​ឃុំ​ជាប់ព្រែក​ទន្លេ​ គំរួ​ដូចជា​សហករណ៍​កសិកម្ម​ធ្វឹន​មី​ (Thuan My)។ លើ​ភូមិសាស្រ្ត​ធ្វឹន​មី​ (Thuan My) សព្វថ្ងៃ​មាន​ដី​ដាំ​ចេកនិង​ពុទ្រា​​ចំនួន​៤០​ហិកតា​។

បាន​ដឹង​ ធ្វឹន​មី (Thuan My)​ ជា​ឃុំ​មួយ​ក្នុង​ចំណោម​ឃុំ​ដំបូង​អនុវត្ត​កា​រងារ​ប្រមូល​​​ដីស្រែ​ឲ្យ​​​ទៅ​ជា​វាល​ស្រែ​ធំ​​តែមួយ​ កសាង​ជនបទថ្មី​លើស្រុក​បាវី ​(Ba Vi)។ តំបន់​សោះកក្រោះ​គ្មាន​ជី​ជាតិ​ ដី​​​ស្ងួត​ ខ្វះ​ទឹក​ស្រោច​ស្រប​កាលពីមុន​ បាន​បង្វែល​ទៅ​ជា​ចម្ការ​ឈើ​ហូបផ្លែ​មាន​ប្រសិទ្ធភាព​សេដ្ឋកិច្ច​ខ្ពស់​។ អំពី​ឃុំ​ធ្វឹន​មី (Thuan My) ប៉ុន្មាន​ថ្ងៃនេះ ចម្ការ​ឯកវប្បកម្ម​ប្រភេទ​ឈើ​ដូចជា ក្រូច​ឆ្មា ត្របែក​ មៀន​...។ល។ ខៀវត្រជាក់​ភ្នែក​។ ប្រាក់​ចំណូល​ពី​ឈើ​ហូបផ្លែនាំមក​ជូន​ប្រជាជន​នៅទី​នេះ មធ្យម​សម្រេច​បាន​២៦ - ៣២​លាន​ដុង​ (១០០០​-១៤០០ដុល្លា​អាមេរិក) ក្នុង​ម្នាក់​អំឡុ​ង​មួយ​ឆ្នាំ​។ ជាពិសេស​ ទន្ទឹម​ប្រាក់​ចំណូល​កើនឡើង​ ទទួល​ផលធំបំផុត​គឺ​ពី​ការ​ងារអនុវត្ត​ប្រមូល​ដី​ស្រែ​ទៅ​ជា​វាលស្រែ​ធំ​​តែ​មួយ​ និង​កសាង​ជនបទ​ថ្មី​នៅ​ធ្វឹន​មី ​(Thuan My)​ បាន​បង្កើត​​​គោល​គំនិត​ផលិតកម្ម​មួយ​ជូន​មាមីង​ ឆ្ពោះទៅ​ដល់​ជនបទ​ថ្មី​រឹង​មាំស្ថេរភាព​៕​

 

អត្ថបទ៖ ធុក​ហៀន  រូបថត៖ វៀត​គឿង​
 


 
បណ្តាអត្ថបទបានផ្សាយ