04/07/2018 09:42 GMT+7 Email Print Like 0

ផ្លែគូលេនវៀតណាមត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅនៅម៉ាឡេស៊ី

នាថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៨ កុងតឺន័រផ្ទុកផ្លែគូលេនលើកដំបូងរបស់វៀតណាមក្នុងរដូវកាលឆ្នាំ២០១៨ បានមានវត្តមាននៅទីផ្សារម៉ាឡេស៊ី និងត្រូវបានអតិថិជននៅ ទីនេះទទួលស្វាគមន៍យ៉ាងកក់ក្តៅ។

 ផ្លែគូលេនវៀតណាមត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅនៅម៉ាឡេស៊ី

កុងតឺន័រផ្ទុកផ្លែគូលេននេះ ត្រូវបាននាំចូលក្នុងប្រទេសម៉ាឡេស៊ីដោយក្រុមហ៊ុន Billyan Global Resource ប្រចាំនៅ​ទីក្រុងគូឡាឡាំពួរ (ម៉ាឡេស៊ី) សហការជាមួយអគ្គក្រុមហ៊ុនពាណិជ្ជកម្មហាណូយ (Hapro)។ ដោយការគ្រោងទុកនាពេលខាងមុខនេះកុងតឺន័រផ្ទុកផ្លែគូលេនវៀតណាមចំនួន ២០ គ្រឿងក្នុងកុងតឺន័រនិមួយៗមានផ្លែ​គូ​លេន​ប្រមាណ ១០តោននឹងត្រូវនាំចូលប្រទេសម៉ាឡេស៊ីដើម្បីបម្រើអតិថិជន។

ក្រៅពីប្រទេសម៉ាឡេស៊ី នាពេលបច្ចុប្បន្នផ្លែគូលេនវៀតណាមបានមានវត្តមាន នៅក្នុងទីផ្សារផ្សេងៗជាច្រើនទៀតដូចជា អាមេរិក អូស្ត្រាលី ជប៉ុននិងអឺរ៉ុប ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ