ផ្លិតក្រដាសភូមិចាងសើន
ជាភូមិមួយដែលល្បីជាងគេមានអាជីវកម្មគ្រប់ប្រភេទរបស់ខេត្តហាតីពីមុន (ឥឡូវចំណុះហាណូយ) រំលឹកដល់ភូមិចាងសើនគឺគេនឹកដល់តំបន់មួយ "អាជីវកម្មគ្រប់ប្រភេទ” ដោយមានមុខរបរដូចជា៖ ធ្វើមួក ជាងឈើ ចម្លាក់រូប ធ្វើផ្ទះបូរាណ ធ្វើសំណង់ លាបពណ៌។ល។ ប៉ុន្តែមុខរបរធ្វើផ្លិតក្រដាស គឺជាមុខរបរមួយក្នុងចំណោមមុខរបរបង្កើតបានកេរ្តិ៍ឈ្មោះរបស់ដែនដីចាងសើន។ អ្នកភូមិចាងសើន តាំងពីក្មេងអាយុ៥ឆ្នាំដល់មនុស្សចាស់អាយុ៨០ឆ្នាំ នរណាក៏ចេះធ្វើផ្លិតទាំងអស់។ ប៉ុន្មានឆ្នាំថ្មីៗនេះ ប្រជាជនភូមិចាងសើនបានអភិវឌ្ឍន៍មុខរបរធ្វើផ្លិតតាមទិសដៅថ្មី យ៉ាងវិសេសវិសាល។
រូបភាពមុនដំបូងដែលយើងខ្ញុំជួបប្រទះ ពេលបោះជំហានចូលភូមិចាងសើន គឺផ្លិតក្រដាសទាំងឡាយបានរាយហាលគ្រប់ទី នៅតាមមាត់ផ្លូវនិងច្រកចូលភូមិ។ តាមការណែនាំ យើងខ្ញុំបានស្វែងរកដល់កន្លែងរោងផលិតមួយដែលនៅក្នុងភូមិ នោះគឺរោងធ្វើផ្លិតរបស់គ្រួសារបងស្រីហ្វៀន-ខាយ។ សំណេះសំណាលជាមួយយើងខ្ញុំបងស្រី ង្វៀនធីហ្វៀនឲ្យដឹងថា៖ ក្រៅពីជួលកម្មករធ្វើការងារផ្ទាល់នៅក្នុងរោងផលិត គ្រួសារបងស្រី នៅជាអ្នកធានាប្រមូលទិញផ្លិត របស់គ្រួសារទាំងអស់នៅក្នុងភូមិ។ មធ្យមគឺ១ថ្ងៃដល់២ថ្ងៃ រោងផលិតអាចនាំចេញនូវផលិតផលរាប់តោន ទៅកាន់ទីកន្លែងចែកចាយទាំងឡាយ។ នៅភូមិចាងសើន ផ្លិតបានផលិតយ៉ាងខុសប្លែកពីគេ។ ទូទាំងភូមិមានរោងផលិតកម្មនិងធានាប្រមូលទិញធំៗចំនួន៥ ដូចជាគ្រួសារបងស្រីហ្វៀនខាយ ជំនាញខាងផ្លិតតុបតែង(ផ្លិតមានក្បូរក្បាច់រចនា ទេសភាព) និងផ្លិតក្រដាសធម្មតា បានប្រើច្រើននៅតាមទីកន្លែងទេសចរណ៍ បណ្តាវត្ត និងទីសក្ការៈបូជា។ បើគិតចំនួនកម្មករទាំងធ្វើផ្ទាល់និងប្រយោល គឺពលករស៊ីឈ្នួលរបស់គ្រួសារបង ស្រីហ្វៀនឡើងដល់រាប់រយនាក់។ សព្វថ្ងៃ ផ្លិតក្រដាសរបស់ភូមិចាងសើនមានច្រើនយ៉ាងនិងសម្បូរណ៍បែបណាស់ គ្រួសារផលិតនៅទីនេះ នៅធ្វើទាំងប្រភេទផ្លិតសំពត់ ផ្លិតរបាំគុណភាពខ្ពស់ សម្រាប់ប្រើក្នុងពិធីបុណ្យទាន ឬធ្វើជាឧបករណ៍ឲ្យផ្នែកសិល្បៈ។ ដើម្បីស្វែងយល់ច្បាស់ពីប្រការនេះ យើងខ្ញុំបានស្វែងរកទៅដល់រោងផលិតផ្លិត របស់គ្រួសារបងស្រីយឿងធីញុង។ រោងផលិតផ្លិតរបស់គ្រួសារបងស្រីញូង ជំនាញផលិតផ្លិតរបាំ ផ្លិតសំពត់គុណភាពខ្ពស់ទៅតាមលិខិតកក់ទំនិញ។ បងស្រីញូងឲ្យដឹងថា៖ ផ្លិតរបស់គ្រួសារបងស្រីបានតាំងបង្ហាញក្នុង ឱកាសមហាពិធីបុណ្យ១០០០ឆ្នាំថាំងឡុង ដូច្នេះហើយទទួលបានលិខិតកក់ទំនិញជាច្រើនពីគ្រប់ទីកន្លែង។ រាល់ខែជាមធ្យម រោងផលិតផ្ទះបងស្រីនាំចេញលក់ផ្លិតសំពត់គ្រប់ប្រភេទ គ្រប់ពណ៌និងគ្រប់ខ្នាតរាប់សិបពាន់ផ្លិត។
ប្រឈមមុខនឹងការអភិវឌ្ឍន៍របស់បច្ចេកវិទ្យាធ្វើត្រជាក់ទំនើប នឹកស្មានថាមុខរបរធ្វើផ្លិតក្រដាសនឹងមិនមានទីផ្សារ ប៉ុន្តែរបរធ្វើផ្លិតនៅភូមិចាងសើននៅតែរីកចម្រើន។ នោះគឺជាសញ្ញាដ៍សប្បាយមួយ ជាសក្ខីភាពមួយបញ្ជាក់អត្ថិភាពយូរអង្វែងរបស់ភូមិរបរប្រពៃណី ដែលមានលក្ខណៈវប្បធម៌វៀតណាម ប្រសិនបើប្រជាជននៅទីនេះ ក្តាប់ជាប់និន្នាការទីផ្សារ៕
អត្ថបទ៖ ថាវវី រូបថត៖ វៀតកឿង
យន្តូបនីយកម្មក្នុងវប្បកម្មស្រូវនៅក្រុងហាណូយ
ស្ករត្នោត - ចំណីមានតំលៃរបស់ប្រជាជនដែលរស់នៅខេត្តអានយ៉ាង (An Giang)
ភូមិសេរាមិចថាញហា (Thanh Ha)
តំបន់ឯកវប្បកម្មក្រូចនៅស្រុកង៉ែអាន (Nghe An) ខាងលិច
ភាពរីកចម្រើននៃមុខរបរសេរាមិចនៅឃុំគីមឡាន
របរតម្បាញប្រពៃណីនៅឃុំភុងសា (Phung Xa)
ផ្លែផ្អែមពីរដូវឈើហូបផ្លែថ្មី
មីសួមិញហ៊ង (Minh Hong)
“អាណាចក្រ” ក្រូចឃ្វិចលឿងឡាយវុង (Lai Vung)
ភាពផ្អែមពីរដូវប្រមូលផ្លែក្រូចគ្មានគ្រាប់
ភាពអស្ចារ្យនៃមុខរបរចម្លាក់ថ្មបាយក្រៀមនៅភូមិដ័យ (Doai)
តីង្វៀន (Tay Nguyen) - តំបន់ផលិតទំនិញកសិផលធំ
ភូមិចិញ្ចឹមត្រីក្នុងទ្រុងនៅចូវដុក (Chau Doc)
ទម្រង់រូបភាពដាំដំណាំមីឡុងកាត់ដោយការប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ នៅខេត្តតីនិញ (Tay Ninh)
ធ្វើជាអ្នកមានពីចម្ការកុលាបបុរាណ
ប្រសិទ្ធភាពមកពីការដាំដំណាំមៀន ido នៅថើយអាន (Thoi An)
ចិញ្ចឹមមាន់រាជសីហ៍នៅកណ្តាលទីក្រុងសាយហ្គន
សត្វមាន់ហូ (Ho) - សត្វមាន់មួយប្រភេទដ៏ល្បីឈ្មោះនៅភូមិឡាកថូ (Lac Tho)
មុខរបរធ្វើកូនជ្រូកដីនៅឡាយធៀវ (Lai Thieu)
ល្បីរន្ទឺនំអន្សមស្លឹកបាយដំណើប
ទីកន្លែងសាងសង់នាវានេសាទនៅលំហសមុទ្រ
វប្បកម្មដាំចម្រុះដំណាំកាកាវ - ទម្រង់រូបភាពសេដ្ឋកិច្ចស្ថេរភាពនៅត្រាងប៉ម(Trang Bom)
កាក់កបពីផ្សិតលីញជឺ (Lingzhi) ក្រហម
ចំណុចភ្លឺស្វាងនៃសេដ្ឋកិច្ចជនបទដោយសារចិញ្ចឹមសត្វកន្ធាយ
ភាពផូរផងនៃអាវផាយត្រាច់សា (Trach Xa)