09/04/2016 10:08 GMT+7 Email Print Like 0

ផ្លាស់ប្តូរថ្មីខ្លាំងក្លា លើកកំពស់គុណភាពរបស់ទស្សនាវដ្តីឃោសនាអប់រំ


ផ្លាស់ប្តូរថ្មីខ្លាំងក្លា លើកកំពស់គុណភាពរបស់ទស្សនាវដ្តីឃោសនាអប់រំ

នាព្រឹកថ្ងៃទី៨ ខែ​មេសា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ គណៈកម្មាធិការឃោសនា​អប់រំមជ្ឈឹម បាន​រៀបចំ​ពិធី​រំលឹក​ខួប​អនុស្សាវរីយ៍លើកទី៦០ នៃទិវាទស្សនាវដ្តីឃោ​សនាអប់រំចេញលេខដើម​ដំបូង និង​ទទួល​គ្រឿង​ឥស្សរិយយ​សន៍ពល​កម្ម​ថ្នាក់ទី៣​។ ថ្លែងមតិនៅទីនេះ ប្រធានគណៈកម្មាធិការឃោសនា អប់រំមជ្ឈឹម លោក Vo Van Thuong បានលើក​សរសើរស្នាដៃនានា ដែលបណ្ដាជំនាន់កម្មាភិបាល អ្នកយកព័ត៍​មាន​នៃ​ទស្សនា​វដ្តី​ទទួល​បាន​ក្នុង​រយៈពេលកន្លងទៅ។ ទន្ទឹមនឹងនោះ លោក Vo​ Van Thuong ក៏បានស្នើដែរថា៖

​“ទស្សនាវដ្តីត្រូវបន្តលើកកំពស់គុណភាព ឬទ្ធានុភាពនយោបាយ សំរាប់កម្មាភិបាល អ្នកយក​ព័ត៍មាន​អ្នក​និពន្ធ ។ ទន្ទឹមនឹងនោះ មិនគ្រាន់តែសរសេរតាមទស្សនះ គោលមាគា៍របស់បក្សប៉ុណ្ណោះទេ ថែម​ទាំង​ត្រូវ​សរសេរ​ល្អ មានកម្លាំង​បញ្ចុះបញ្ជូល ដើម្បីគោលជំហរ សេចក្ដីសម្រេចចិត្តរបស់បក្ស របស់​ផ្នែក​ចូល​ក្នុង​ជីវ​ភាព​​​រស់​នៅ៕​”

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ