27/01/2016 09:29 GMT+7 Email Print Like 0

ផ្លាស់ប្តូរយន្តការសេដ្ឋកិច្ចជាសំណូមពរចាំបាច់

ក្នុងសម័យពិភាក្សា​ អំពីសេចក្តីព្រាងឯកសារនៅ​មហាសន្និបាតលើក​ទី១២ របស់បក្ស រដ្ឋមន្ត្រី​ក្រសួង​ផែន​ការ​និង​វិនិយោគ​វៀត​ណាម លោក Bui Quang Vinh បានមាន​បទសន្ទរកថា ស្តីពី “កសាង​ប្រទេស​វៀត​ណាម​មួយ​សម្បូ​រុង​រឿង​”។ នៅក្នុងបទសន្ទរកថានេះ លោក Bui Quang Vinh បានសង្កត់​ធ្ងន់​ថា ការផ្លាស់ ប្តូរ​ថ្មី​យន្តការ​សេដ្ឋកិច្ច​ជា​សំណូម​ពរ​ចាំបាច់​ នាពេលខាងមុខ ហើយនេះជាបញ្ហា ទាក់​ទាញ​ការ​យក​ចិត្ត​ទុក​ដាក់​របស់​អ្នក​ជំនាញ​ការ​សេដ្ឋកិច្ច​ជាច្រើ​ន​កុះករ​។


រដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគវៀតណាមលោក Bui Quang  Vinh បានថ្លែងបទសន្ទរកថានៅមហសន្និបាតបក្សលើកទី១២

តាមអ្នកជំនាញកា​រសេដ្ឋកិច្ច Nguyen Tri Hieu ថា ក្នុងកាលៈទេសៈដែល វៀតណាម​កំពុង​ធ្វើសមាហរណកម្ម​កាន់តែ​ស៊ីជម្រៅ​ចូលក្នុងខឿន​សេដ្ឋកិច្ច​សកល គឺត្រូវ​ផ្លាស់ប្តូរ​ថ្មីយន្តការ​សេដ្ឋកិច្ច​ដោយ​ផ្សាភ្ជាប់​ជាមួយ​គោល​ការណ៍ សេដ្ឋកិច្ច​ទីផ្សារតាមទិស​សង្គម​និយម។

​រីឯបណ្ឌិត Luu Bich Ho អតីតប្រធានវិទ្យាស្ថានយុទ្ធសាស្ត្រអភិវឌ្ឍន៍ នៃក្រ​សួងផែន ការនិង​វិនិយោគ​វៀត​ណាម​បាន​ពិនិត្យ​ថា៖ “ប្រការសំខាន់បំផុតគឺត្រូវបង្កើតឡើងគ្រឹះស្ថានសេដ្ឋកិច្ចទីផ្សារ ដែល​ក្នុង នោះសង្កត់​ធ្ងន់​ទៅ​លើក​ម្ម​​សិទ្ធិទ្រព​សម្បត្តិ រួមជា​មួយគ្នានោះត្រូវ​ផ្តោត​ការ​យក ចិត្តទុកដាក់ទៅលើសេដ្ឋកិច្ច​ឯកជន។ ក្នុង​វិស័យ​សេដ្ឋកិច្ច​ទីផ្សារ​​បញ្ហា​ដើរ​តួនាទី​ជា គ្រឹះស្ថានគឺបញ្ហាកម្ម​សិទ្ធិបញ្ហា”។

​យោងតាមរាល់ការវិភាគពោលខាងលើ អ្នកជំនាញការនានាសុទ្ធតែមាន​បំណង​ថា មហា​សន្នបាត​មជ្ឈឹម​បក្ស​លើកទី​១២ នឹងនាំចេញគោលន​យោបាយ ទិស​ដៅស​ម្រាប់​ការ​ផ្លាស់​ប្តូរថ្មី​យន្ត​ការ ​សេដ្ឋ​កិច្ច​ទីផ្សារ​តាម​ទិស​ទំនើប​និង​សមា​ហរណកម្ម អន្តរជាតិសំដៅបំរើផលប្រយោជន៍ របស់ប្រជាជន៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ