28/12/2016 09:58 GMT+7 Email Print Like 0

ផ្លាស់ប្តូរថ្មីយន្តការធ្វើសកម្មភាពរបស់អង្គភាពផ្តល់សេវាសាធារណៈ


ទិដ្ឋភាពនៃកិច្ចប្រជុំ

នារសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ នៅទីក្រុងហា​ណូយ ឧបនាយក​រដ្ឋមន្ត្រី​រដ្ឋាភិបាល លោក Vuong Dinh Hue បាន​អញ្ជើញ​ជា​អធិបតីកិច្ច​ប្រជុំ​គណៈ​កម្មាធិការ​ជាតិ​ ទទួល​បន្ទុក​អំពីការ​ផ្លាស់​ប្តូរ​យន្តការ​ធ្វើសកម្មភាព របស់​បណ្តា​អង្គភាព​ផ្តល់​សេវាសាធារ​ណៈ។ ឧបនាយក​រដ្ឋមន្ត្រី លោក Vuong Dinh Hue បាន​សំណូមពរ​ថា រួមជាមួយការ​ពង្រឹង​គណៈកម្មាធិការ​ជាតិ​ទទួល​បន្ទុកការ​ផ្លាស់ប្តូរ​យន្ត​ការ ធ្វើសកម្មភាព​នោះ តំបន់​នានា​ត្រូវប្តេជ្ញា​សម្រេច​យ៉ាង​ឆាប់ៗ ដើម្បី​ដាក់ជូនរដ្ឋាភិបាល​ផ្សព្វផ្សាយ ឯកសារគតិ​យុត្ត​ទាក់ទិន​នានា។ លោក​Vuong Dinh Hue បានលើកច្បាស់ថា៖ កែតម្រូវនូវ​ការ​ខ្វែង​បញ្ច្រាស​គ្នារ​វាង​ច្បាប់​នីមួយៗ​។ ដូច្នេះ ក្រសួងស្ថាប័ននានាគប្បី​ម្ចាស់​ការដាក់​របាយការ ណ៍​ដល់​គណៈ​កម្មាធិការ​ជាតិ ដើម្បីណែនាំឲ្យតំ​បន់នានា ពិនិត្យឡើងវិញដើម្បី​មាន​ទិសដៅសម្រាប់​រៀបចំឡើងវិញ បណ្តាអង្គភាពផ្តល់សេវាសាធារណផងដែរ”។
       
ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue ក៏បាន​ស្នើឲ្យ​គណៈកម្មាធិការ​ជាតិ​ទទួល​បន្ទុក អំពី​ការផ្លាស់ប្តូរថ្មី​ អង្គភាព​​ផ្តល់​សេវាសាធារណៈ​ឲ្យ អនុវត្ត​ល្អគោល​នយោ​បាយ​ចំពោះជន​ក្រីក្រអាច​ ទទួល​បាន​បណ្តា​សេវា​សាធារណៈ​​ចាំបាច់​​៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ