30/10/2018 09:21 GMT+7 Email Print Like 0

ផ្នែកឧស្សាហកម្មប្រេងឧស្ម័នមានចក្ខុវិស័យថ្មីអំពីយុទ្ធសាស្ត្រសមុទ្រ


 ទិដ្ឋភាពនៃជំនួបពិភាក្សា

 ផ្នែកឧស្សាហកម្ម​ប្រេងឧស្ម័នមានចក្ខុវិស័យថ្មីអំ​ពីយុទ្ធសាស្ត្រសមុទ្រ។ នេះគឺជាប្រធានបទនៃកិច្ចពិ​ភាក្សា ដែល​បាន​រៀបចំឡើង នាថ្ងៃទី២៨ ខែតុលា ឆ្នាំ​២០​១៨ នៅទីក្រុងហាណូយ។​
 
នៅក្នុង​ជំនួប​ពិភាក្សានេះ ខ្លឹមសារជាច្រើនត្រូវ​បានសមាជិក សមាជិការស​ភា និង​អ្នកឯកទេសដា​ក់​ចេញ  ក្នុង​​នោះមា​ន​ទាំងផលប៉ះពាល់នៃបដិ​វត្តន៍​លើកទី​៤ ដល់ការអភិវឌ្ឍនៃឧស្សា​ហកម្ម​ ប្រេង ប្រភពធន​ធាន​មនុស្ស​​និង​តួនាទីរបស់ផ្នែកប្រេងឧស្ម័នក្នុ​ងការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សមុទ្រ។ លោក Ngo Thuong San​ ប្រធាន​សមាគម​​ប្រេងឧស្ម័ន​វៀតណាមបាន ឲ្យដឹងថា៖ “ភារកិច្ចចំនួន៣សម្រាប់ ឧស្សាហកម្ម​ប្រេងនិងឧស្ម័ន។ នោះគឺ ​ត្រូវ​​រៀប​ចំរចនាសម្ព័ន្ធឡើងវិញ រៀបចំយុទ្ធសាស្រ្តផលិតផលរចនាសម្ព័ន្ធឡើងវិញ និងផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា។ មូលដ្ឋាន​​ស្រាវជ្រាវប្រេងឧស្ម័នមិនទាន់ឆ្លើយតបនឹងការសិក្សា រួមទាំងការអនុវត្តសកម្មភាពផលិតកម្ម ៤.០ ក្នុង​សកម្ម​ភាពផលិតកម្ម នៃឧស្សាហកម្មប្រេង ដែលជាមូលដ្ឋានសំភារៈគ្មានការធានានៅឡើយ”៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ