14/11/2017 09:45 GMT+7 Email Print Like 0

ផ្នែកសារព័ត៌មានម៉ាឡេស៊ីវាយតំលៃខ្ពស់ចំពោះការងាររៀបចំ APEC ២០១៧ របស់វៀតណាម


ផ្នែកសារព័ត៌មានម៉ាឡេស៊ីវាយតំលៃខ្ពស់ចំពោះការងាររៀបចំ APEC ២០១៧ របស់វៀតណាម
ដោយប្រធានបទ៖វៀតណាមខំប្រឹងប្រែងបំផុតដើម្បី APEC មួយប្រកបដោយជោគជ័យ កាសែត “ The Malay Mail​” ​របស់ម៉ាឡេស៊ីមានបទសរសេរវាយតំលៃខ្ពស់ចំពោះកិច្ចការរៀបចំសប្ដាហ៍ជាន់ខ្ពស់វេទិកាសហប្រតិបត្តិការសេដ្ឋកិច្ច​ ​អាស៊ី-ប៉ាស៊ីហ្វីក (APEC) ២០១៧ របស់វៀតណាម។

អត្ថបទនេះបានអះអាងថា៖សន្និសីទជាន់ខ្ពស់ APEC ២០១៧ នៅទីក្រុងដាណាំង បានទាក់ទាញការយកចិត្តទុកដាក់ជាពិសេសពីសាធារណះមតិអន្តរជាតិ ដែលក្នុងនោះមានការចូលរួមរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃខឿនសេដ្ឋកិច្ចជាសមាជិកធំៗ ដូចជា៖ប្រធានាធិបតីអាមេរិក លោក Donald Trump ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin អគ្គលេខាបក្ស និងជាប្រធានរដ្ឋចិន លោក Xi Jinping និងថ្នាក់ដឹកនាំនៃបណ្ដាខឿនសេដ្ឋកិច្ចលើពិភពលោក​៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម
បណ្តាព័ត៌មានបានផ្សាយ