28/01/2016 09:38 GMT+7 Email Print Like 0

ផ្នែកផ្សព្វផ្សាយនិងអ្នកជំនាញការអន្តរជាតិវាយតំលៃមហាសន្និបាតបក្សជាជំហានផ្លាស់ប្តូរថ្មី​សំខាន់​របស់​វៀត​ណាម​


ផ្នែកផ្សព្វផ្សាយនិងអ្នកជំនាញការអន្តរជាតិវាយតំលៃមហាសន្និបាតបក្សជាជំហានផ្លាស់ប្តូរថ្មីសំខាន់របស់វៀតណាម

មហាសន្និបាតបក្សកម្មុយនីស្តវៀតណាមនីតិកាលទី១២ បានគូស​សញ្ញា​សំខាន់ របស់​សង្គម​វៀត​ណាម​ជាសង្គម​មួយ​ទំនើបសម្បូរ​រុង​រឿង និរន្តរភាព​និងយុត្តិធម៌។ នេះគឺជាការអះអាងរបស់​លោក Carlos Alzugaray អតីត​ឯកអគ្គរដ្ឋ​ទូតគុយបា ប្រចាំនៅប្រទេស​លោកខាងលិច​ជាច្រើន និង​ជាអ្នកការទូត និងស្រាវ​ជ្រាវ​​ទំនាក់​ទំនង​អន្តរជាតិ​របស់​គុយបា។ ក្នុងចំណោម​បណ្ដាសំណុំ​ឯកសារនៅ​មហាសន្និបាត​បក្ស លោក​បាន​ឃើញ​នូវស្មារតី​សកម្ម​ផ្លាស់ប្តូ​រថ្មី តាមទិសធានាតុ​ល្យភាពសង្គម។

​មហាសន្និបាតបក្ស ទី១២ បន្តទាក់ទាញការយកចិត្តទុកដាក់របស់សារព័ត៍​មានជាច្រើន លើពិភពលោក។ ដោយ​ប្រធាន​បទ​៖ មហា​សន្និបាតបក្សទី១២ ចុះ​ផ្សាយលើកាសែត Rincon de Orinoco , Venezuela អ្នកកាសែត Ange​lMigue​ Bastidas បានអះអាងថា៖មហាសន្និបាតលើកនេះ ជាព្រឹត្តិការណ៍នយោបាយ​សំខាន់ នាំចេញ​សេចក្ដី​សម្រេច​ចិត្តធំៗ​ជាច្រើន និងផែនការកសាងប្រទេសវៀត​ណាម ក្នុងរយៈពេល៥ឆ្នាំខាងមុខនេះ ដោយ​មាន​គោល​ដៅនាំវៀត​ណាម ក្លាយ​ទៅជាប្រទេសឧស្សាហកម្មទំនើប៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ